ដោយសារប្រទេសជប៉ុនបច្ចុប្បន្ននេះកំពុងទទួលរងឥទ្ធិពលទឹកជំនន់ និងបាក់ដី នៅតំបន់មួយចំនួននៅភាគខាងលិច និងភាគកណ្តាល ដូច្នេះហើយកាលពីពេលថ្មីៗនេះស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន មានការព្រួយបារម្ភពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងតែរស់នៅ, សិក្សា, ធ្វើការ, និងធ្វើកម្មសិក្សា​នៅ​តំបន់​ទាំង​នោះ។ ដូច្នេះប្រសិនបើប្រជាពលរដ្ឋខ្មែរយើងណាជួបបញ្ហា ឬករណីបន្ទាន់​ណា​មួយ​នៅក្នុងតំបន់ ដែលកំពុងទទួលរងឥទ្ធិពល សូមទាក់ទង​ទៅស្ថានទូត​ជាបន្ទាន់តាមរយៈហ្វេសប៊ុករបស់ស្ថានទូត ឬតាមរយៈ៖

១. ឯកឧត្តម តាំង ផេងរិទ្ធី ទីប្រឹក្សាទទួលបន្ទុកពលករ ០៨០ ៣៤៥៩ ៧៨៨៩
២. លោក ឆេង ចំរើន ០៨០ ៤៦៨៩ ៩៣៧៤
៣. លោក ឌឿក វណ្ណរិទ្ធិ ០៨០ ៤៤៣៩ ៥៧០៤

ស្ថានទូតនឹងព្យាយាមដោះស្រាយឲ្យអស់​ពី​លទ្ធភាព​ជូន​បងប្អូន៕

អត្ថបទ៖ សេម
ប្រភព៖ Royal Embassy of Cambodia in Japan