ក្រុមហ៊ុន Ford ចង់ងាកពីការផលិតឡានតូច មកផលិតឡានដំណើរការដោយអគ្គីសនីវិញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford បានប្រកាសថា ពួកគេនឹងបញ្ឈប់ផលិតរថយន្ដខ្នាតតូចទៀតហើយ (លើកលែងតែម៉ូដែល Mustang) ពោលគឺមានតែប្រភេទរថយន្ដយន្ដ SUV និងរថយន្ដខ្នាតធំប៉ុណ្ណោះដែលក្រុមហ៊ុននៅតែបន្ដផលិតដដែល។ ដោយឡែក នេះពុំមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះក្នុងពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថា ទីផ្សាររថយន្ដខ្នាតតូចមានការធ្លាក់ចុះជាលំដាប់ ស្របពេលជាមួយនឹងទីផ្សាររថយន្ដខ្នាតធំកំពុងមានការរីកចម្រើនវិញ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Ford បានធ្វើការផ្លាស់ប្ដូរផ្នែកផលិតរថយន្ដខ្នាតតូចរបស់ខ្លួន មកជាវិស័យអគ្គីសនីវិញ។ ស្របពេលជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុនលោក Hackett បាននិយាយថា “យើងចូលរួមដែរហើយ គឺចូលរួមចំណែកលើដំណើរការចរន្ដអគ្គីសនី និងផលិតយាន្ដយន្ដដែលដំណើរការដោយប្រព័ន្ធអគ្គីសនី។”

ការផ្លាស់ប្ដូរពីការផលិតរថយន្ដខ្នាតតូច ទៅជាក្រុមហ៊ុនអគ្គីសនីវិញគឺមិនមែនជារឿងងាយស្រួលឡើយ ប៉ុន្ដែយើងសង្កេតឃើញថា នាថ្ងៃអនាគតសូម្បីតែរថយន្ដខ្នាតធំ និង SUV ក៏ត្រូវការការជំនួយពីអគ្គីសនីដែរ។ មួយវិញទៀត ការសម្រេចផ្លាស់ប្ដូរនេះក៏ដោយសារការចង់បានរបស់អតិថិជន និងការរកឃើញថ្មីនូវបច្ចេកវិទ្យា EV ផងដែរ។

គួរបញ្ជាក់ផងដែរថា ការបំពាក់ប្រព័ន្ធអគ្គីសនីសម្រាប់រថយន្ដក៏ជារឿងល្អមួយដែរសម្រាប់អ្នកបើកបរ ពោលគឺវាជួយសន្សំសំចៃ និងការពារបរិស្ថានផងដែរ។ មិនតែប៉ុណ្ណោះ នាឆ្នាំ2020 ខាងមុខនេះ ក្រុមហ៊ុន Ford នឹងធ្វើការចេញលក់ជំនាន់ថ្មីនៃរថយន្ដ Mustang ហើយក្នុងឆ្នាំ2022 ខាងមុខទៀត ក្រុមហ៊ុននេះនឹងធ្វើការណែនាំរថយន្ដអគ្គីសនី 40ម៉ូដែលបន្ថែមទៀតដែលក្នុងនោះមាន 16 ម៉ូដែលបំពាក់ដោយបច្ចេកវិទ្យា EV។

Fu

ប្រភព៖ engadget