ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុន ហើយថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបង្ហាញពី វិញ្ញាសា ថេរវេលា និង​របប​ពិន្ទុនៃ​ការ​ប្រឡង​ ដើម្បីផ្តល់ភាពងាយស្រួលដល់បេក្ខជនត្រូវប្រឡង។ ខាងក្រោមនេះគឺជា វិញ្ញាសា ថេរវេលា និង​របប​ពិន្ទុ៖

វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ
1. គីមីវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
2. ជីវវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
3. រូបវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
4. ប្រវត្តិវិទ្យា រយៈពេល ៦០ នាទី ពិន្ទុ ០ ដល់ ៥០
5. អក្សរសាស្ត្រ​ខ្មែរ រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
6. ភាសាបរទេស រយៈពេល ៦០ នាទី ពិន្ទុ ០ ដល់ ៥០
7. គណិតវិទ្យា រយៈពេល ១៥០ នាទី ពិន្ទុ ០ ដល់ ១២៥

វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម
1. ភូមិវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
2. ប្រវត្តិវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
3. សីលធម៌-ពលរដ្ឋ​វិជ្ជា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
4. ផែន​ដី និង​បរិស្ថាន​វិទ្យា រយៈពេល ៦០ នាទី ពិន្ទុ ០ ដល់ ៥០
5. គណិតវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
6. ភាសាបរទេស រយៈពេល ៦០ នាទី ពិន្ទុ ០ ដល់ ៥០
7. អក្សរសាស្ត្រ​ខ្មែរ រយៈពេល ១៥០ នាទី ពិន្ទុ ០ ដល់ ១២៥

ដោយ​ឡែក​មុខវិជ្ជា​​ភាសា​បរទេស​ដែល​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ត្រូវ​យក​ពិន្ទុ​ដែល​សិស្ស​ធ្វើ​បាន ដក​នឹង ២៥ ។

អត្ថបទ៖ សេម