ផ្លូវការ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពីក្លឹបអធិរាជសរ Real Madrid ទៅកាន់ក្លឹបសេះបង្កង់ Juventus ជាផ្លូវការហើយ

មុននេះបន្ដិចក្លឹបអធិរាជសរ Real Madrid បានប្រកាសពីការចាកចេញពីរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ទៅកាន់ក្លឹបសេះបង្កង់ Juventus ជាផ្លូវការ បន្ទាប់ពីក្លឹបទាំង 2 បានព្រមព្រៀងគ្នាលើតម្លៃផ្ទេររបស់កំពូលខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ 105លានអឺរ៉ូ។

នៅព្រឹកថ្ងៃអង្គារនេះខ្សែប្រយុទ្ធ Cristiano Ronaldo បានយល់ព្រមចុះហត្ថលេខាចូលរួមជាមួយនឹងក្លឹបសេះបង្កង់ Juventus ជាមួយនឹងកុងត្រារយៈពេល 4 ឆ្នាំដែលក្នុងមួយឆ្នាំខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះទទួលបាន 30លានអឺរ៉ូ ពីក្លឹបសេះបង្កង់ Juventus លើប្រាក់ឈ្នួលពលកម្ម។

ខ្សែប្រយុទ្ធ Cristiano Ronaldo បានចំណាយពេលអស់រយៈពេល 9 ឆ្នាំជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដោយបង្ហាញខ្លួនឲ្យក្លឹបអធិរាជសរ Real Madrid បាន 438 ប្រកួតសុតបញ្ចូលទីបានចំនួន 450 គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសុតបញ្ចូលទីបានចំនួន 131 ដង។

ក្នុងរយៈពេល 9 ឆ្នាំជាមួយនឹង Real Madrid ខ្សែប្រយុទ្ធ Cristiano Ronaldo ជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ចំនួន 15 ពានរង្វាន់មានដូចជា៖
1. Laliga 2 សម័យកាល
2. Copa De Rey 2 សម័យកាល
3. Champion League 4 សម័យកាល
4. UEFA Super Cup 2 សម័យកាល
5. FIFA Club World Cup 3 សម័យកាល
6. Supercopa 2 សម័យកាល។

បុត្រ