រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្តាច់ទឹកនៅផ្លូវមួយនេះក្នុងសង្កាត់កាកាប នាយប់នេះ

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ១០៥K ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ៦៨K និងនៅលើផ្លូវ១១០ ចាប់ពីផ្លូវលេខ ១០៥ ដល់ផ្លូវ ១១៣K ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅយប់នេះ ដើម្បីកាត់ភ្ជាប់បំពង់មេនាំទឹកថ្មី៕

អត្ថបទ៖ សេម