បារាំងបញ្ចប់ក្ដីស្រមៃឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup លើកដំបូងរបស់ប៊ែលហ្ស៊ិកត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

50

រាត្រីដ៏អស្ចារ្យកាលពីយប់មិញនេះ បារាំងបានបន្ដបេសកម្មរបស់ខ្លួនឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្សី បន្ទាប់ពីបារាំងបំបាក់ក្រុមបិសាចក្រហមប៊ែលហ្ស៊ិកដោយលទ្ធផល 1-0។

ក្រោមការដឹកនាំរបស់លោក Didier Deschamps នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីនេះ ក្រុមមាន់គកបារាំងមិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងណាឡើយនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីគិតតាំងពីវគ្គចែកពូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ ការឈ្នះរបស់បារាំងទៅលើប៊ែលហ្ស៊ិកដោយលទ្ធផល 1-0 នេះបានធ្វើឲ្យបារាំងបន្ដក្ដីស្រមៃរបស់ខ្លួនឆ្ពោះទៅរកការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup លើកទី 2 បន្ទាប់ពីបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup លើកដំបូងនៅក្នុងឆ្នាំ 1998។

កាលពីយប់មិញនេះ បារាំងរកគ្រាប់បាល់សុតបញ្ចូលទីដោយការតែតរបស់ខ្សែការពារ Samuel Umtiti នៅក្នុងនាទីទី 51 ដែលជាគ្រាប់បាល់ក្ដីសង្ឃឹមរបស់បារាំងឆ្ពោះដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ។ បារាំងបន្ដលេងរក្សាទំរង់ការពាររហូតដល់បញ្ចប់ការប្រកួតតែម្ដង។ បញ្ចប់ការប្រកួតបារាំងទម្លាក់ប៊ែលហ្ស៊ិកដោយលទ្ធផល 1-0។


បុត្រ