អ្នកគាំទ្របារាំងអបអរសារទរជ័យជំនះជ្រុលពេក បាញ់កាំជ្រួចចូលហ្វូងមនុស្សបង្កជាការភិតភ័យនាំឲ្យមានការរត់ជាន់គ្នារបួស 27 នាក់ (មានវីដេអូ)

បារាំង៖ អ្នកគាំទ្រក្រុមជម្រើសជាតិបារាំងរាប់រយនាក់បាននាំគ្នាអបអរសារទរជ័យជំនះរបស់បារាំងទៅលើក្រុមជម្រើសជាតិប៊ែលហ្ស៊ិកក្នុងវគ្គពាក់ផ្ដាច់ព្រ័ត្រជ្រុលពេេកបង្កទៅជាហឹង្សានិងការរត់ជាន់គ្នាដែលនាំឲ្យមនុស្សចំនួន 27 នាក់រងរបួស។

មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថាការរត់ជាន់គ្នានេះបានកើតឡើងនៅពេលដែលអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបារាំងបាញ់កាំជ្រួចអបអរសារទរចូលហ្វូងមនុស្សមុនការអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ឧបទ្ទេវហេតុរត់ជាន់គ្នានេះកើតឡើងនៅក្នុងទីក្រុង Nice ប្រទេសបារាំង។ មនុស្ស 27 នាក់ដែលរងរបួសក្នុងហេតុការណ៍រត់ជាន់គ្នានោះគឺដោយសារតែអំបែងកញ្ជក់និងស្នាមជាំដែលកើតឡើងដោយសារតែរត់ដួល។

ក្នុងវីដេអូមួយដែលគេថតបាននៅក្នុងហេតុការណ៍រត់ជាន់គ្នានោះ ក៏មានហឹង្សាមួយកើតឡើងផងដែររវាងអ្នកគាំទ្រក្រុមជម្រើសជាតិបារាំងនិងប៉ូលីសផងដែរ។ ប៉ុន្ដែប៉ូលីសបាន

គួរបញ្ជាក់ឡើងវិញដែរថា ក្រុមជម្រើសជាតិបារាំងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី ខណៈដែលបារាំងកំពុងរង់ចាំក្រូអាត ឫក៏អង់គ្លេសដែលត្រូវឡើងទៅប៉ះជាមួយនឹងពួកគេនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

បុត្រ

ប្រភព៖ Channelnewsasia