កាលពីថ្ងៃព្រហស្បត្តិ ម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើការអភិវឌ្ឍលើកុំព្យូទ័រត្រកូល MacBook Pro របស់ខ្លួន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបញ្ជារទិញនូវកុំព្យូទ័រប្រភេទនេះ ជាមួយនឹងប្រព័ន្ធដំណើរការ 6 core និងទំហំ RAM រហូតដល់ទៅ 32GB។ លើសពីនេះទៅទៀត MacBook Pro 2018 ក៏នឹងមានភ្ជាប់មកជាមួយនឹងមុខងារ True Tone Display និងក្ដារចុចជំនាន់ទី3។

យោងតាមក្រុមហ៊ុន Apple ប្រព័ន្ធដំណើរការ 6 core នឹងត្រូវបានបំពាក់លើម៉ូដែល 15អ៊ីញ ដែលមានសមត្ថភាពដំណើរការបានលឿនជាងមុនដល់ 70% ឯណោះ។ មិនតែប៉ុណ្ណោះ លោក Philip Schiller អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Apple បានពន្យល់ថា “ជំនាន់ចុងក្រោយបង្អស់របស់ MacBook Pro នឹងមានសមត្ថភាពខ្លាំង ដំណើរការលឿនបំផុត និងមិនធ្លាប់មានពីមុនមក ព្រោះយើងបានដាក់បញ្ចូលនូវប្រព័ន្ធដំណើរការ 6 core ជំនាន់ទី8 ទំហំ RAM ដល់ 32GB និងអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 4TB ឯណោះ។ ក្រៅពីនេះ ចំពោះអេក្រង់ក៏នឹងមានភ្ជាប់មកជាមួយនឹងមុខងារ True Tone Display ដំណើរការដោយបន្ទះឈីប T12 ដែលមានសុវត្ថិភាពខ្ពស់ជាងមុន និងក្ដារចុចជំនាន់ទី3 ផលិតឡើងពីសារធាតុអាលុយមីញ៉ូម ដែលធ្វើឲ្យសម្លេងស្ងាត់រាល់ពេលចុច។” ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់ MacBook Pro 2018:

ចំពោះម៉ូដែល 15អ៊ីញ

– 6-core Intel Core i7 និង Core i9 processors up to 2.9 GHz ជាមួយនឹង Turbo Boost up to 4.8 GHz

– RAM ចាប់ពី 32GB ឡើងទៅប្រភេទ​ DDR4

–  ក្រាហ្វីកប្រភេទ Radeon Pro ជាមួយនឹង Memory សម្រាប់មើលវីដេអូ 4GB

– អង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 5TB

– មានបច្ចេកវិទ្យា True Tone Display

– ប្រើបន្ទះឈីប Apple T2

– មាន Touch Bar និងស្កេនស្នាមក្រយ៉ៅដៃ

ចំពោះម៉ូដែល 13អ៊ីញ

– Quad-core Intel Core i5 និង i7 processors up to 2.7 GHz ជាមួយនឹង Turbo Boost up to 4.5 GHz និង eDRAM គុណនឹងពីរ

– ក្រាហ្វីកប្រភេទ Intel Iris Plus 655 ជាមួយនឹង eDRAM 128MB

– អង្គផ្ទុកទិន្នន័យទំហំ 2TB ប្រភេទ SSD

– មានបច្ចេកវិទ្យា True Tone Display

– ប្រើបន្ទះឈីប Apple T2

– មាន Touch Bar និងស្កេនស្នាមក្រយ៉ៅដៃ

Fu

ប្រភព៖ idownloadblog