ជាការពិតណាស់ អ្នកប្រើប្រាស់រថយន្ដភាគច្រើនគឺព្យាយាមអង្គុយឲ្យបានឆ្ងាយពីម៉ាស៊ីនតាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងពីសម្លេងរំខាន។ ដោយឡែក សម្រាប់បុរសម្នាក់នេះវិញក៏មិនខុសពីគេដែរ ហើយដោយសារតែសម្លេងរំខាននៃម៉ាស៊ីនរថយន្ដ បានធ្វើឲ្យគាត់មានគំនិតកែច្នៃរថយន្ដខ្លួនឲ្យទៅជាបែបនេះ។

អាចនិយាយបានថា កែច្នៃរបស់បុរសម្នាក់នោះគឺពិតជាគួរឲ្យចាប់អារម្មណ៍ ហើយក៏អស់សំណើចផងដែរ។ រថយន្ដនោះត្រូវគេថតបាននៅឯ Elyria ទីក្រុងតូចមួយក្នុងរដ្ឋ Ohio។ តាមរយៈការបង្ហោះរូបភាពលើគេហទំព័រ Reddit មានមនុស្សច្រើនណាស់សម្ដែងការចាប់អារម្មណ៍ និងកោតសសើរចំពោះគំនិតច្នៃប្រឌិតនេះ ពោលគឺថ្វីបើវារាងចម្លែកមែនពិត ប៉ុន្ដែពិតជាទំនង។

គួរបញ្ជាក់ផងដែរថា រថយន្ដកែច្នៃនេះត្រូវបានដាក់ម៉ាស៊ីនចេញមកក្រៅតែម្ដង ចំណែកឯកន្លែងអង្គុយគឺនៅដាច់ពីម៉ាស៊ីនផ្នែកខាងក្រោយវិញ។ មតិមួយចំនួនលើកឡើងថា ការធ្វើបែបនេះគឺមិនត្រឹមត្រូវ និងមានសុវត្ថិភាពទេ ប៉ុន្ដែសម្រាប់ការប្រើប្រាស់តិចតួច គឺវាមិនផ្ដល់បញ្ហាអ្វីឡើយ។

Fu

ប្រភព៖ carscoops