មិនឲ្យចាញ់ The Beast របស់លោក Trump ឥឡូវរថយន្ដ Aurus Senat របស់ Putin អាចបើកក្នុងទឹកបាន ការពារគ្រាប់បែក និងមានទំហំធំជាង

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីប្រទេសរូស្ស៊ីលោក Vladimir Putin បានចូលខ្លួនក្នុងជំនួបជាមួយលោក Trump ប្រធានាធិបតីអាមេរិច ក្នុងរាជធានី Helsinki ប្រទេស Finland ដោយមានភ្ជាប់មកជាមួយនឹងរថយន្ដប្រភេទ Limo ថ្មី ដែលអាចប្រៀបធៀបទៅនឹង The Beat បាន។

គួរបញ្ជាក់ផងដែរថា ការបង្ហាញរថយន្ដថ្មី Aurus Senat នេះ គឺជាលើកទីពីរហើយ ដោយកាលពីដើមឆ្នាំមុនលោក Putin ធ្លាប់ជិះរថយន្ដប្រភេទ Limo នេះម្ដងដែរក្នុងពិធីសច្ចាប្រនិធាន លើការបន្ដដំណែងជាប្រធានាធិបតីរបស់ខ្លួន។ ទាក់ទងទៅនឹងលក្ខណៈពិសេសតិចតួចរបស់ Senat ដែលយើងបានដឹង គឺរថយន្ដប្រភេទនេះអាចជិះក្នុងទឹកបាន ដែលធានាសុវត្ថិភាពដល់អ្នកនៅក្នុងរថយន្ដបានមួយរយភាគរយ និងសម្បកកង់ដែលរឹងមាំដូចដែកថែបមិនចេះបែក។

ស្របពេលជាមួយគ្នាេនះ ចំពោះរថយន្ដ The Beast របស់លោក Trump វិញ គឺមានភ្ជាប់មកជាមួយនឹងកាមេរ៉ាពេលយប់ ប្រព័ន្ធការពារសុវត្ថិភាពមានទាំងកាំភ្លើង និងអ្វីៗច្រើនទៀត ហើយសម្រាប់ការវាយប្រហារតាមអាវុធគីមីក៏រថយន្ដនេះអាចការពារសុវត្ថិភាពបានដែរ។ អ្វីដែលអស្ចារ្យបំផុត គឺរថយន្ដ The Beast ក៏មានភ្ជាប់មកជាមួយនឹងឈាមប្រភេទដូចគ្នាទៅនឹងប្រធានាធិបតី សម្រាប់ការបញ្ចូលឈាមបន្ទាន់ទៀតផង។

Fu

ប្រភព៖ dailymail