ស្អាតទេ? នេះគឺជារថយន្ដបុរាណរបស់ក្រុមហ៊ុន Rolls-Royce ម៉ូដែល Phantom IV State Landaulette ឆ្នាំ1953 ដែលធ្លាប់ត្រូវបានម្ចាស់ក្សត្រី Elizabeth II ជិះ

កាលពីប៉ុន្មានឆ្នាំមុន យើងសង្កេតឃើញមានរថយន្ដជាច្រើនដែលម្ចាស់ក្សត្រី Elizabeth II ធ្លាប់ជិះត្រូវបានដាក់លក់ ហើយរថយន្ដដែលត្រូវបានលក់ចេញចុងក្រោយបង្អស់គឺជារបស់ក្រុមហ៊ុន Jaguar ម៉ូដែល X-Type Estate។ ដោយឡែក ក្នុងពេលថ្មីៗនេះ យើងសង្កេតឃើញរថយន្ដទំនើបតាំងពីសម័យបុរាណមួយគ្រឿងទៀតហើយត្រូវបានដាក់លក់នោះគឺ 1953 Rolls-Royce Phantom IV State Landaulette។

ក្នុងព្រឹត្តិការណ៍ Bonhams’ Goodwood Revival ដែលនឹងធ្វើឡើងនាខែកញ្ញា ខាងមុខនេះ រថយន្ដ Rolls-Royce តាំងពីជំនាន់ឆ្នាំ1953 នោះនឹងត្រូវបានដាក់តាំងបង្ហាញហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺម៉ូដែលនេះត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបទី 50ឆ្នាំនៃ Golden Jubilee របស់ក្រុមហ៊ុន Rolls-Royce ហើយរថយន្ដប្រណិតនោះត្រូវបានផ្ដល់ជូនម្ចាស់ក្សត្រីដើម្បីប្រើប្រាស់។ ទោះជាយ៉ាងណា រាល់ពត៌មានលម្អឹត និងលក្ខណៈពិសេសទាក់ទងទៅនឹងរថយន្ដនេះពុំត្រូវបានបង្ហាញឡើយ ប៉ុន្ដែដឹងត្រឹមថារថយន្ដនេះត្រូវបានរក្សាទុកនៅឯ Royal Mews តាំងពីឆ្នាំ1959 ដល់ ឆ្នាំ2002។
បន្ទាប់ពីម្ចាស់ក្សត្រីឈប់ប្រើរថយន្ដនោះ វាត្រូវបានបញ្ជូនទៅឲ្យក្រុមហ៊ុន Bently ហើយក្រុមហ៊ុនផលិតរថយន្ដនោះបានរក្សាទុកវាអស់ជាច្រើនឆ្នាំ ពោលគឺរហូតដល់ឈប់សហការជាមួយនឹងក្រុមហ៊ុន Rolls-Royce
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ដរបស់ម្ចាស់ក្សត្រី Elizabeth II ដែលត្រូវបានលក់ចេញចុងក្រោយបង្អស់ X-Type Estate គឺមានតម្លៃត្រឹម £15,000 ($19,692 / €16,834) កាលពីឆ្នាំ2016។ ប៉ុន្ដែសម្រាប់រថយន្ដ Rolls-Royce នេះវិញគឺមានតម្លៃខ្ទង់ £1 – £2 ($1.3 – $2.6 / €1.1 – €2.2)លានដុល្លារ/អឺរ៉ូ ឯណោះ។Fu
ប្រភព៖ carscoops