យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ជំរាបដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់គ្នា កុំប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ MAXMAN ជួយឲ្យរួមភេទបានយូរ ដែលផលិតនៅប្រទេសបារាំង ដោយផលិតផលនេះត្រូវបានគណនីហ្វេសប៊ុកបានធ្វើការបង្ហោះផ្សព្វផ្សាយ ហើយផលិតនេះពុំបានត្រួតពិនិត្យត្រឹមត្រូវ គ្មានចុះបញ្ចីការ គ្មានក្រុមហ៊ុនស្របច្បាប់នាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ៕

អត្ថបទ៖ សេម