Galaxy Note 9 ដែលគេស្គាល់ថាជាម៉ូដែលកំពូលត្រកូល Note របស់ក្រុមហ៊ុន Samsung នឹងត្រូវបានប្រកាសណែនាំនាថ្ងៃស្អែកនេះហើយ។ ដោយឡែក សម្រាប់អតិថិជនដែលជាអ្នកគាំទ្រស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung អាចរងចាំមើលការផ្សាយបន្ដផ្ទាល់បាន ហើយបើច្បាស់ថាទិញប្រើ នោះអ្នកអាចទិញស្រោមការពារ (Case) ទុកជាមុនក៏បាន ព្រោះយើងសង្កេតឃើញថានៅលើទីផ្សារប្រទេសកម្ពុជាមានហាងខ្លះដាក់លក់បណ្ដើរៗហើយ។

កាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់ Baseus Cambodia បានបង្ហាញពីស្រោមការពារជាច្រើនរបស់កំពូលស្មាតហ្វូន Galaxy Note 9 ខណៈស្មាតហ្វូនម៉ូដែលនេះមិនទាន់បង្ហាញខ្លួនជាផ្លូវការផង។ គួររំលឹកផងដែរថា Galaxy Note 9 នឹងបង្ហាញខ្លួនជាផ្លូវការនៅយប់ថ្ងៃ០៩ ស្អែកនេះ ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើន និងកាន់តែអស្ចារ្យនោះគឺវាមានមេម៉ូរីទាំងក្នុងម៉ាស៊ីន និងបន្ថែមក្រៅបានសរុបរហូតដល់ទៅ 1TB (1,000GB) ឯណោះ៕

Fu

ប្រភព៖ Facebook