ជារៀងរាល់ឆ្នាំ ចាប់ពីខែសីហាទៅ គឺជារដូវកាល ដែលក្រុមហ៊ុនអេឡិចត្រូនិចជាច្រើន ធ្វើការដាក់បញ្ចេញស្មាតហ្វូនកំពូលៗរបស់ខ្លួនជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញកំពូលស្មាតហ្វូន Galaxy Note 9 របស់ខ្លួន ហើយស្មាតហ្វូនត្រកូល Pixel របស់ក្រុមហ៊ុន Google និង iPhone របស់ក្រុមហ៊ុន Apple ក៏ត្រៀមនឹងបង្ហាញខ្លួនឆាប់ផងដែរ។

ចំណែកក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់ចិន Huawei ក៏មិននៅស្ងៀមដែរ ដោយខ្លួនក៏កំពុងតែសម្ងំផលិតស្មាតហ្វូនស៊េរីថ្មីត្រកូល Mate ដើម្បីធ្វើការប្រកួតប្រជែងផងដែរ។ ហើយថ្មីៗនេះ មានព័ត៌មានលេចធ្លាយទាក់ទងនឹងស្មាតហ្វូនត្រកូល Mate របស់ Hauwei ផងដែរ គឺ Mate 20 ដែលតាមរយៈព័ត៌មានបានឲ្យដឹងថា ស្មាតហ្វូននេះនឹងដំណើរដោយបន្ទះឈីប Kirin 980 មាន RAM ទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128។ ហើយអ្វីកាន់តែអស្ចារ្យបំផុតនោះគឺម៉ូដែល Mate 20 Pro នឹងមានទំហំថ្មរហូតដល់ទៅ 4,200mAh ដែលកម្លាំងថ្មនេះធំជាង P20 Pro ទៅទៀត៕

អត្ថបទ៖ ឌី
ប្រភព៖ phonearena