សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងធ្វើសន្និសីទសារពត៌មានតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានៅក្នុងថ្ងៃអាទិត្យនេះ

41

សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងធ្វើសន្និសីទកាសែតមួយទាក់ទងនឹងការតាំងតែងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងថ្ងៃទី 12 ខែសីហា ខាងមុខនេះ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចជ្រើសតាំងគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងសប្ដាហ៍ បន្ទាប់ពីគ្រូបង្វឹកចាស់លោក ប្រាក់ សុវណ្ណារ៉ា ចូលដឹកនាំក្រុមគោព្រៃកម្ពុជាតាំងពីចុងឆ្នាំ 2017 មកដល់ពេលនេះ។ ការប្រកាសតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានេះនឹងធ្វើឡើងនៅក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នៅថ្ងៃអាទិត្យ ទី 12 ខែសីហា ខាងមុខនេះ។ ហើយសន្និសីទកាសែតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងមានការផ្សាយផ្ទាល់នៅលើផេកហ្វេកប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ រង់ចាំមើលទាំងអស់គ្នាថា អនាគតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាគឺជាជនជាតិបរទេសឫក៏ជាជនជាតិខ្មែរ។

បុត្រ