ផ្លូវមួយខ្សែនៅក្នុងខេត្តព្រៃវែង ស្ទើរតែត្រូវទឹកជំនន់លេបត្របាក់

កំពស់ទឹកជំនន់នៅផ្លូវ៣៨៣A ក្នុងស្រុកពារាំង​​​​ ខេត្តព្រៃវែង បានហក់ឡើងយ៉ាងខ្លាំងស្ទើរតែលិចផ្លូវទៅហើយ។ ហើយនៅរសៀលថ្ងៃទី០៩ ខែសីហា ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង​សាធារណការ និងដឹកជញ្ជូន​ បានចុះពិនិត្យផ្ទាល់ពីស្ថានភាពផ្លូវ ដែលកំពុងតែរងការគំរាមកំហែង ដោយសារតែទឹកជំនន់នោះផងដែរ ហើយពេលនេះក្រសួងកំពុងតែចាត់វិធានការទប់ស្កាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហានេះ៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន