នៅក្នុងមណ្ឌលប្រឡង មានតែបុគ្គលទាំងនេះប៉ុណ្ណោះ ដែលមានសិទ្ធិប្រើទូរស័ព្ទ ក្រៅពីហ្នឹងកុំសង្ឃឹមឲ្យសោះ

នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិនឹងមកដល់ ដែលប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ខាងមុននេះ ហើយដើម្បីឲ្យកាន់តែជ្រាបច្បាស់ ក្រសួងអប់រំ​ យុវជន និងកីឡា បានធ្វើការបញ្ជាក់យ៉ាងច្បាស់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ចំពោះបុគ្គល ដែលមានសិទ្ធិ និងមិនមានសិទ្ធិប្រើទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកនៅក្នុងមណ្ឌលសំណេរ។

បុគ្គល ដែលមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ៖

+ គណៈមេប្រយោគទូទាំងប្រទេស
+ អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត
+ ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល
+ ប្រធានមណ្ឌល
+ ប្រធានសន្តិសុខប្រចាំមណ្ឌល

បុគ្គល ដែលមិនមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ៖

+ បេក្ខជនប្រឡង
+ អនុប្រធាន និងសមាជិកអប្បមាទ
+ អនុប្រធានមណ្ឌល
+ គណៈកម្មការកណ្តាល អ្នកត្រួតពិនិត្យអគារ អនុរក្ស សមាជិកសន្តិសុខ និងបុគ្គលិកសុខាភិបាលប្រចាំមណ្ឌល

អត្ថបទ៖ សេម