ខ្សែការពារ Marcelo ចង់ទៅជួបជុំជាមួយនឹង Ronaldo នៅឯក្លឹបសេះបង្កង់ Juventus

យោងតាមការចុះផ្សាយរបស់សារពត៌មាន Tuttosport បានឲ្យដឹងថា៖ ខ្សែការពារ Marcelo ចង់ចាកចេញពីទឹកដីអេស្ប៉ាញមកកាន់ទឹកដីអ៊ីតាលី ដោយសង្ឃឹមថារូបនេះអាចនឹងមានឱកាសលេងជាមួយនឹង Ronaldo សារជាថ្មី។

ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងការពិភាក្សារកផ្លូវដើម្បីចាកចេញពីក្លឹបអធិរាជសរ Real Madrid មកកាន់ក្លឹបសេះបង្កង់ Juventus ហើយ។ ការចង់ចាកចេញពី Real Madrid របស់ខ្សែការពារ Marcelo នេះកើតឡើងនៅពេលដែល Ronaldo ចាកចេញទៅចូលរួមជាមួយនឹងក្លឹបសេះបង្កង់ Juventus។

ទោះបីជា Marcelo មានបំណងចង់ចាកចេញពីក្លឹបក៏ដោយ ខ្សែការពារវ័យ 30 រូបនេះនៅតែទទួលបានភាពកក់ក្ដៅពីក្លឹបអធិរាជសរ Real Madrid ហើយក្លឹបនឹងធ្វើតាមបំណងរបស់គាត់ដោយមិនបង្ខំគាត់ក្នុងការសម្រេចចិត្តឡើយ។

បុត្រ

ប្រភព៖ Goal