ព័ត៌មានជាតិ September 3, 2018 Khmernote
លោកផែង វណ្ណៈ និយាយអ្វីខ្លះទាក់ទងនឹងលោក អាគីរ៉ា​? ហើយសមត្ថកិច្ចរកឃើញអ្វីខ្លះរហូតឈានដល់ចាប់ឃាត់ខ្លួន

យោងតាមហ្វេសបុកផេករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ លោកអាគីរ៉ា​ បានយកជីវិតធ្វើដើមទុន​ដើម្បីធ្វើការបោសសំអាតមីនរំដោះដីស្រែចំការផ្ដល់ជូនពលរដ្ឋប្រកបរបរកសិកម្មដោយសុវត្ថិភាពរហូតបណ្ដាញទូរទស្សន៍​ ស៊ីអ៊ិនអ៊ិន​ ដ៏ល្បាញល្បី​ផ្ដល់ងារជា​ វរៈជន​មីនរបស់កម្ពុជា​ ។​

ថ្មី​ៗនេះ​លោក​ អាគីរ៉ា​ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅខេត្តសៀមរាប​ បន្ទាប់ពី​សមត្ថកិច្ចបានរកឃើញ​ អាវុធ​ខ្លី​ k59 និងគ្រាប់​ គ្រាប់បែក​ ដែលនៅប្រើបាន​ នៅបន្ទប់ស្នាក់នៅរបស់លោក​ ។​

ការឃាត់ខ្លួនលោក​ អាគីរ៉ា​ មានមតិនៅលើបណ្ដាញសង្គម​ Facebook យកទៅបកស្រាយតាមការយល់ឃើញរបស់ខ្លួនរៀងៗខ្លួន​ និងបានធ្វើការវាយប្រហារមកលើសមត្ថកិច្ចថាមិនគួរចាប់ខ្លួនគាត់នោះទេ​ ព្រោះគាត់មានបុណ្យបំណាច់ធំណាស់ចំពោះប្រជាជនកម្ពុជា​ ហើយគាត់ក៏ជាវរៈជនមីនរបស់កម្ពុជាទៀត​ ។​

តាមពិតទៅអារម្មណ៍របស់បងប្អូននៅលើបណ្ដាញសង្គម​ Facebook ចំពោះលោក​ អាគីរ៉ា​ មិនខុសពីអារម្មណ៍របស់ខ្ញុំនោះទេ​ ។​ តែខ្ញុំបានត្រឹមតែពោលពាក្យថាសោកស្ដាយនិង​ អាណិត​ តែខ្ញុំមិនអាចប្រឆាំងការអនុវត្តច្បាប់របស់សមត្ថកិច្ចបានឡើយ​ ។​

ខ្ញុំចង់ប្រាប់ថា​ ងារ​ ឯកឧត្តម​,​លោកជំទាវ​,លោកឧកញ៉ា​ ឬ​ វរៈជន​ មិនមែនជារនាំងបាំងទង្វើល្មើសច្បាប់បានទេ​ ។​ ដូច្នេះសូមកុំ​យកងារខ្ពង់ខ្ពស់របស់ខ្លួនដែលទទួល​បានទៅប្រព្រឹត្តបទល្មើស​ ។​

ចំពោះអាវុធខ្លី​ និង​ គ្រាប់​ គ្រាប់បែក​ ដែលលោក​ អាគីរ៉ា​ រក្សាទុកនោះទោះបី​ចេតនាក្ដី​ អចេតនាក្ដី​ សុទ្ធតែជាទង្វើល្មើសច្បាប់​ ។​ ដូច្នេះសូមទុកអោយច្បាប់ចាត់ការចុះ​ ។​ តែខ្ញុំសង្ឃឹមថា​ លោក​ អាគីរ៉ា​ អាចនឹងបាននៅក្រៅឃុំ​ ប្រសិនបើមានមេធាវីដាក់ពាក្យសុំធានាអោយនៅក្រៅឃុំ​ ព្រោះបទល្មើសរក្សាទុកអាវុធ​ គ្រាប់​រំសេវខុសច្បាប់​ ជាបទ​មជ្ឈឹម​ មិនមែនបទឧក្រិដ្ឋនោះទេ​ ។ ប្រភព៖ Pheng Vannak News