ក្តៅៗ! ក្រសួងប្រកាសប្តូរកាលបរិច្ឆេទចេញលទ្ធផលប្រឡងបាក់ឌុបហើយ

យោងតាមការប្រកាសពី ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កាលបរិច្ឆេទចេញលទ្ធផល ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នឹងត្រូវផ្លាស់ប្តូរមកប្រកាសនៅ​​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ វិញ សម្រាប់បេក្ខជនប្រឡងនៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ចំណែកបេក្ខជនប្រឡងនៅតាមបណ្តាខេត្តផ្សេងនឹងប្រកាសលទ្ធផលនៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨។

ក្រសួងអប់រំ បានបញ្ជាក់ផងដែរថា ការ​ប្រកាស​លទ្ធផល​នេះ​ធ្វើឡើង​មុន​កាល​បរិច្ឆេទ​កំណត់​ ដោយ​សារ​ដំណើរ​​ការ​កំណែ និង​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុតាម​ប្រព័ន្ធ​កុំព្យូទ័រ​​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​តម្លាភាព​ប្រកប​ដោយ​ស្មារតី​យក​ទុក​ដាក់​និងទទួលខុសត្រូវខ្ពស់​ពី​សំណាក់​ប្រធាន​ អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់​ព័ន្ធ៕

អត្ថបទ៖ សេម