ក្រុមទាំង 4 ដែលឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ទទួលបានអ្វីខ្លះពីក្រុមហ៊ុន Ganzberg Beer?

ក្រុមទាំង 4 ដែលបន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះក្រុមទាំង 4 នោះនឹងទទួលបានកញ្ចប់ថវិកាក្នុងមួយក្រុម 2500ដុល្លារ នៅក្នុងដៃបណ្ដោះអាសន្ន ប៉ុន្ដែក្រុមដែលឈ្នះនឹងបន្ដដំណើរទៅដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលមានទឹកប្រាក់ចំនួន 15000ដុល្លារ។

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះមិនមានការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ 3 ទេ ប៉ុន្ដែក្រុមហ៊ុន Ganzberg Beer នឹងផ្ដល់ទឹកប្រាក់ចំនួន 2500ដុល្លារ ចំពោះក្រុមដែលធ្លាក់នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។ ចំណែកឯក្រុមដែលឈ្នះនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងឆ្ពោះដំណើរទៅដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលមានទឹកប្រាក់ចំនួន 15000ដុល្លារ ចំណែកឯជើងឯករងទទួលបានទឹកប្រាក់ចំនួន 5000ដុល្លារ។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងចាប់ផ្ដើមនៅក្នុងថ្ងៃអាទិត្យទី 16 នេះហើយនៅឯទីលាន T-Soccer។

បុត្រ