ក្រសួងបញ្ជាក់ពីកាលបរិច្ឆេទ ដែលសិស្សទើបជាប់បាក់ឌុប អាច​ដក​​វិញ្ញាបនបត្រ​បណ្ដោះអាសន្នបានហើយ

កាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៨ សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ចប់សព្វគ្រប់ទាំងមណ្ឌលនៅរាជធានីភ្នំពេញ និងមណ្ឌលនៅតាមបណ្តាខេត្តៗ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨ ចំនួនសិស្សនិទ្ទេស A បានធ្លាក់ចុះមកត្រឹមតែ ២៩០នាក់ប៉ុណ្ណោះ និទ្ទេស B ចំនួន ១,៥៣២នាក់ និទ្ទេស C ចំនួន ៤,៦៣១នាក់ និទ្ទេស D ចំនួន ១៣,៩៩៩នាក់ និងនិទ្ទេស D ចំនួន ៥៤,៦០៧នាក់។

ហើយថ្មីៗនេះក្រសួងក៏បានធ្វើការប្រកាសផងដែរថា សម្រាប់បេក្ខជន ដែលទើបនឹងប្រឡងជាប់បាក់ឌុបឆ្នាំនេះ ត្រូវ​មក​ដក​​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន នៅ​តាម​សាលា​រៀងៗ​ខ្លួន ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨នេះ៕

អត្ថបទ៖ សេម