Real Madrid នៅតែទទូចចង់បាន Neymar ដដែល ហើយលើកនេះទាក់ទងឪពុក Neymar ម្ដង

យោងតាមការចុះផ្សាយរបស់សារពត៌មាន Le10sport បានឲ្យដឹងថា៖ ក្លឹបអធិរាជសរ Real Madrid នឹងត្រលប់មករក Neymar ម្ដងទៀតក្នុងរដូវកាលក្រោយ បន្ទាប់ពីក្លឹបយក្សអេស្ប៉ាញមួយនេះបរាជ័យក្នុងការទិញ Neymar ពីក្លឹប PSG នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ 26 ឆ្នាំរូបនេះមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid យ៉ាងស្អិតរមួតហើយក្លឹបយក្សអេស្ប៉ាញមួយនេះកំពុងទាក់ទងជាមួយនឹងឪពុករបស់ Neymar ដើម្បីពិភាក្សាក្នុងការផ្ទេរ Neymar ចេញពីក្លឹប PSG នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅឆ្នាំ 2019 ខាងមុខនេះ។ ទោះបីជាមានកិច្ចព្រមព្រៀងរវាងក្លឹបនិង Neymar យ៉ាងណាក៏ដោយ ក៏មិនទាន់ប្រាកដថា Neymar អាចចាកចេញពី PSG បានដែរ លុះត្រាតែកិច្ចព្រមព្រៀងនោះត្រូវបានក្លឹប PSG និងកីឡាករយល់ព្រមទើប Real Madrid អាចមានសិទ្ធផ្ទេរ Neymar ចេញពី PSG បាននៅក្នុងរដូវកាលក្រោយនេះ។

 

បុត្រ

ប្រភព៖ Goal