ភ្លៀងមួយមេធំនៅក្រុងព្រះសីហនុធ្វើឲ្យជន់លិច និងបាក់ស្រុតដី-ផ្ទះ និងធ្លាក់រថយន្តចូលលូទៀត (មានវីដេអូ)

ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ មានភ្លៀងមួយមេធំបានធ្លាក់ ដែលបណ្តាលអោយតំបន់ទំនាបមួយចំនួននៅក្នុងក្រុងព្រះសីហនុបានជន់លិច។ បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំនោះមក ពលរដ្ឋបានរាយការណ៍មកថា តំបន់ខ្លះដូចជានៅអូរ២ជាដើម មានការបាក់ស្រុតដីផ្ទះ ធ្លាក់ទាំងរថយន្តផង និងក៍មានរថយន្តតូចៗខ្លះទៀតបានធ្លាក់លូតាមផ្លូវផងដែរ ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ទេ៕

ក្រុងព្រះសីហនុ-របងផ្ទះមួយកន្លែងក្នុងក្រុងព្រះសីហនុ ដែលបាក់ស្រុតពេលមានភ្លៀងទឹកហូរខ្លាំងនៅថ្ងៃ13.09.2018 (ររូបភាពពីFacebook)

Posted by Huy Bunleng on Thursday, 13 September 2018