ឥទ្ធិពលព្យុះចំនួន២ ធ្វើឲ្យកម្ពុជាយើងធ្លាក់ភ្លៀងទូទាំងប្រទេស និងអាចបង្កជំនន់ទឹកភ្លៀងទៀតផង

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី២២ ឈ្មោះ មង្ឃុត (Mungkhu) បាន និងកំពុងធ្វើដំណើរទៅដល់ភាគខាងជើងប្រទេសវៀតណាម និងព្យុះទី២៣ ឈ្មោះ បារីចាត (Barijat) និងថតឥទ្ធិពលនៅក្នុងសមុទ្រចិនខាងត្បូងត្រង់ភាគខាងជើងកោះហៃណាំ ហើយព្យុះទាំង២នេះនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាបន្តទទួលការធ្លាក់ភ្លៀងរាយប៉ាយពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ពិសេសតំបន់ខ្ពង់រាបភាគឦសានជាប់ព្រំដែនកម្ពុជា-ឡាវ និងតំបន់វាលទំនាបតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនជោកជាំ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕

អត្ថបទ៖ សេម