ក្រសួងបរិស្ថាន ធ្វើការបកស្រាយករណីដីហូរចូលសមុទ្រ ធ្វើឲ្យល្អក់ទឹកសមុទ្រលែងស្អាតដូចមុន

កាលពីពេលថ្មីៗនេះ មានការរិះគន់មួយបានកើតឡើងនៅក្នុងក្រុងព្រះសីហនុ ក្រោយទឹកសមុទ្រធ្លាប់តែខៀវស្អាត ប្រែជាល្អក់កករដូចដីភក់ ធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍យ៉ាងខ្លាំង។ ទាក់ទងនឹងបញ្ហានេះក្រសួងបរិស្ថានបានអះអាងថា ស្ថានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែងផងនោះ មិនបង្កជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។

ការល្អក់កករនេះ ដោយសារតែសកម្មភាពអភិវឌ្ឍនៅខេត្តព្រះសីហនុកំពុងមានច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនហូរនាំយកច្រោះដីមួយចំនួនចេញពីការដ្ឋានសាងសង់នានាហូរចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។ បញ្ហានេះមិន មានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ៕

អត្ថបទ៖ សេម