សម័យឆ្នាំ 2018 ទៅហើយ iPhone ជំនាន់ថ្មីរបស់ Apple នៅតែមិនមានឆ្នាំងសាកល្បឿនលឿនដូចគេដូចឯង

ឆ្នាំ 2018 ទៅហើយ iPhone ជំនាន់ថ្មីក៏បានបង្ហាញខ្លួន តែសម្រាប់ការសាកថ្មរបស់ iPhone នៅតែមិនមានឆ្នាំងសាកល្បឿនលឿនសម្រាប់ iPhone ដដែល ។ ក្រុមហ៊ុន Apple បានប្រកាសថា ស្មាតហ្វូនរបស់ខ្លួនអាចទ្រទ្រង់បានជាមួយកម្លាំងឆ្នាំងសាកល្បឿនលឿន តាំងពីជំនាន់ iPhone X និង 8 Plus មកម្លេះ ប៉ុន្តែ Apple មិនបានភ្ជាប់មកជាមួយឆ្នាំងសាកល្បឿនលឿនក្នុងប្រអប់នោះ ដោយនៅតែបន្តការប្រើប្រាស់ឆ្នាំង 5W ធម្មតាដដែល។

ស្មាតហ្វូនទាំងនេះអាចប្រើប្រាស់បានជាមួយនឹងឆ្នាំងសាករបស់ Macbook ដែលមានកម្លាំង 30W ប៉ុន្តែអ្នកត្រូវចំណាយដល់ទៅ $68 តែយើងក៏អាចប្រើបានជាមួយនឹងឆ្នាំងសាករបស់ iPad ដែលមានកម្លាំង 12W ក៏អាចធ្វើឲ្យការសាកថ្ម iPhone របស់អ្នកបានលឿនដែរ តែត្រូវចំណាយ $19 បន្ថែម ប៉ុន្តែបើសិនជាអ្នកមាន iPad ស្រាប់ហើយនោះ វាការល្អដែលមិនបាច់ចំណាយថវិការច្រើនទៀតទេ។ បើប្រៀបធៀបជាមួយស្មាតហ្វូនដំណើរការប្រព័ន្ធ Android ទោះបីស្មាតហ្វូនខ្លះមានតម្លៃទាបយ៉ាងណាក៏ដោយ ក៏ពួកបានភ្ជាប់មកជាមួយឆ្នាំងសាកល្បឿនលឿនក្នុងប្រអប់ដែរ។ ត្រង់នេះវាជាចំនុចមួយដែលក្រុមហ៊ុនគួរតែពិចារណា ព្រោះថាទូរស័ព្ទតម្លៃដល់ទៅ $1000 ឡើងទៅហើយ តែបែរជាគ្មានភ្ជាប់ឆ្នាំងសាកល្បឿនលឿនមកជាមួយ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena