Laliga បានកំណត់ពីកម្រិតប្រាក់បៀវត្សរ៍សម្រាប់ក្លឹបចំនួន 20 ដែលអាចចំណាយនៅរដូវកាល 2018/19

ក្របខ័ណ្ឌ LaLiga បានប្រកាសពីកម្រិតប្រាក់បៀវត្សរ៍សម្រាប់ក្លឹបចំនួន 20 ដែលអាចចំណាយសម្រាប់រដូវកាល 2018/19។ ក្លឹប Barcelona គឺជាក្រុមដែលអាចចំណាយប្រាក់ច្រើនបំផុត 66,5 លានអឺរ៉ូច្រើនជាង Real Madrid។

ក្លឹបដែលមានចំនួនថវិកាតិចបំផុតគឺ Real Valladolid ។ ដែនកំណត់ប្រាក់ខែសំដៅទៅលើបរិមាណអតិបរមាដែលក្រុមនីមួយៗអាចចំណាយក្នុងរដូវកាលនេះទៅលើក្រុមរបស់ពួកគេដែលរួមមានកីឡាករនិងបុគ្គលិកហ្វឹកហាត់។ ប្រាក់ខែ ប្រាក់សម្រាប់សន្តិសុខសង្គម ប្រាក់រង្វាន់បន្ថែម ប្រាក់កម្រៃសម្រាប់ភ្នាក់ងារ និងប្រាក់ចំណាយផ្សែងៗ (អាស្រ័យលើចំនួនឆ្នាំនៅក្នុងកិច្ចសន្យារបស់កីឡាករ)។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca