ខ្សែបម្រើ Sergio Busquets គឺជាកេរ្តិ៍ដំណែលដ៏អស្ចារ្យដែល Pep Guardiola បន្សល់ទុកនៅឯ Barcelona

ក្នុងពេលគំរប់ខួប 10ឆ្នាំដែលខ្សេបម្រើ Sergio Busquets ចូលរួមលេងជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ខ្សែបម្រើ Sergio Busquets ត្រូវបានគេចាត់ទុកជាកេរ្តិ៍ដំណែលដ៏អស្ចារ្យដែល Pep Guardiola បន្សល់ទុកនៅឯ Barcelona។

នៅក្នុងឆ្នាំ 2008 ខ្សែបម្រើ Sergio Busquets ត្រូវបានលោក Pep Guardiola ជំរើសយកចេញពីឈុត B របស់ Barcelona មកកាន់ឈុតធំ ដែលពេលនោះលោក Pep Guardiola នៅមានសក់នៅឡើយ ហើយក៏ជារជ្ជកាលដ៏អស្ចារ្យរបស់លោក Pep Guardiola ក្នុងការដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ផងដែរ។ បន្ទាប់ពីខ្សែបម្រើ Sergio Busquets ត្រូវបានកោះហៅចូលឈុតធំរបស់ Barcelona ខ្សែបម្រើរូបនេះបានបង្ហាញទំរង់លេងល្អខ្លាំង ធ្វើឲ្យ Yaya Toure របូតចេញពីជម្រើសដំបូងរបស់ក្លឹប Barcelona។

ក្រោមការដឹកនាំរបស់លោក Pep Guardiola ប្រកួតដំបូងរបស់ខ្សែបម្រើ Sergo Busquets ត្រូវបានលោក Pep ដាក់ឲ្យលេង 90នាទីពេញក្នុងតួនាទីជាខ្សែបម្រើជាមួយនឹង Xavi និង Seydou Keita។ គិតមកដល់ពេលនេះក្នុងគម្រប់ខួបលេងឲ្យ Barcelona បានរយៈពេល 10 ឆ្នាំខ្សែបម្រើ Sergio Busquets បង្ហាញខ្លួនឲ្យ Barcelona ចំនួន 486 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 13 គ្រាប់។

បុត្រ

ប្រភព៖ Goal