ខ្សែការពារ Stefan de Vrij បាននិយាយថា៖ តាមកីឡាករដែលគាត់ធ្លាប់ជួបគឺ Kylian Mbappe ល្អជាង Ronaldo

ខ្សែការពាររបស់ក្លឹប Inter Milan កីឡាករ Stefan de Vrij បាននិយាយថា៖ ការមកដល់របស់ Ronaldo បានជះឥទិ្ធពលយ៉ាងខ្លាំងមកដល់លីគកំពូល Italia Serie A របស់អ៊ីតាលី ប៉ុន្ដែខ្សែការពាររូបនេះថាខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ល្អជាង Ronaldo ទៅវិញ។

ការមកដល់ក្លឹបសេះបង្កង់ Juventus របស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើឲ្យកក្រើកពេញទីផ្សារដោះដូរកីឡាកររដូវក្ដៅ ជាពិសេសនៅឯប្រទេសអ៊ីតាលីនេះតែម្ដង។ ខ្សែប្រយុទ្ធ Cristiano Ronaldo សម្រេចចិត្តចាកចេញពីក្លឹបអធិរាជសរ Real Madrid មកកាន់ Juventus បន្ទាប់ពីរួមរស់ជាមួយនឹង Real Madrid អស់រយៈពេល 9 ឆ្នាំជាពិសេសជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ UCL មុនពេលមកដល់ Juventus។ ការមកដល់ក្លឹបសេះបង្កង់ Juventus របស់ Ronaldo នេះគឺខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនទាន់សុតបញ្ចូលទីឲ្យ Juventus បាន 1 គ្រាប់នៅឡើយទេ ខណៈដែលការប្រកួតបានចាប់ផ្ដើមបាន 3 សប្ដាហ៍ហើយ។

នៅក្នុងបទសំភាសន៍ជាមួយនឹងសារពត៌មាន Corriere Dello Sport ខ្សែការពាររបស់ក្លឹប Inter Milan កីឡាករ Stefan De Vrij បាននិយាយថា៖ ខ្ញុំសារភាព ដំបូងខ្ញុំសឹងតែមិនជឿថា Ronaldo មកកាន់អ៊ីតាលី។ ប៉ុន្ដែពេលដែលសារពត៌មាននៅតែបន្ដផ្សាយការមកដល់អ៊ីតាលីរបស់ Ronaldo ធ្វើឲ្យលីគកំពូលមួយនេះជះឥទ្ធពលហើយជំរុញឲ្យកីឡាករជាច្រើនខិតខំលេង។ ខ្ញុំធ្លាប់លេងប៉ះ Ronaldo ម្ដងកាលពីឆ្នាំ 2014 ដែលពេលនោះហូឡង់ប្រកួតមិត្តភាពជាមួយនឹងព័រទុយហ្គាល់ដោយបញ្ចប់ដោយលទ្ធផល 1-1 ប៉ុន្ដែតាមពិសោធន៍ខ្ញុំ ខ្សែប្រយុទ្ធដែលល្អជាងគេពេលនេះគឺ Kylian Mbappe ដែលទើបតែមានអាយុ 19 ឆ្នាំប៉ុន្ដែគេបានធ្វើព្យុះភ្លៀងយ៉ាងខ្លាំង ហើយ Mbappe គឺជាចំណែកមួយដ៏ធំក្នុងការជួយបារាំងឲ្យឈ្នះ World Cup 2018 នេះ។ 

បុត្រ

ប្រភព៖ Goal