សោកនាដកម្ម ផ្ទុះបំពង់ហ្គាសឆេះផ្ទះប្រមាណ៧០ខ្នងខ្ទេច សម្លាប់ និងរបួសមនុស្សជាច្រើននៅអាមេរិក

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្ស​ម្នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍ផ្ទុះអាគារដ៏ធ្ងន់ធ្ងរ មួយនៅក្នុងទីក្រុង Boston សហរដ្ឋអាមេរិក។ បើយោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយថា មូលហេតុដែលនាំឲ្យមានអគីភ័យនេះកើតឡើងគឺដោយសារតែផ្ទុះបំពង់ហ្គាសនៅក្នុងផ្ទះមួយ ហើយវាក៏បង្កើតឲ្យមានអគីភ័យឆាបឆេះបន្តទៅកាន់ផ្ទះដែលនៅជាប់ៗគ្នានោះរហូតដល់ ៧០ខ្នង ហើយផ្ទះខ្លះក៏បានផ្ទុះផងដែរ។

ភា្លមៗក្រោយកើតហេតុយុវជនម្នាក់ដែលមានឈ្មោះថា Leonel Rondon អាយុ ១៨ ឆ្នាំ បានស្លាប់នៅក្នុងអគ្គីភ័យតែម្តង ហើយ ១២ នាក់ផ្សេងទៀតរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។ ដោយឡែកប្រជាពលរដ្ឋជាច្រើនរយនាក់ផ្សេងទៀត ត្រូវបានគេជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេត្រូវបំផ្លាញដោយអគ្គីភ័យរួចមក។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃហេតុការណ៍នេះ តាមរយៈរូបភាពដូចខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail