ស្មាតហ្វូន OnePlus ជំនាន់ក្រោយៗលែងមានរន្ធដោតកាសទៀតហើយ

កាលពីពេលថ្មីៗនេះក្រុមហ៊ុនពិជឃាតស្មាតហ្វូន OnePlus បានធ្វើការប្រកាសថា ខ្លួននឹងលុបបំបាត់ចោលរន្ធដោយកាស 3.5mm ចោលនៅលើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន ដែលត្រូវគេរំពឹងថាជា OnePlus 6T។ មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្តដកចេញនូវរន្ធដោតកាសនេះ គឺដោយសារក្រុមហ៊ុនបានធ្វើការស្ទង់មតិពីអ្នកប្រើប្រាស់ OnePlus កន្លងមក គឺពួកគេភាគច្រើនប្រើប្រាស់កាសប្រភេទឥតខ្សែ។ ការដករន្ធកាសនេះ ក៏ក្រុមហ៊ុននៅតែគិតគូរដល់អតិថិជនដែរ ដោយបន្ថែមមកជាមួយកាសប្រភេទ Bullet V2 ដែលមានឌុយប្រភេទ Type-C ហើយសម្រាប់អ្នក ដែលនៅមិនទាន់អស់អាលោះអាល័យជាមួយកាស ដែលធ្លាប់ប្រើឌុយ 3.5mm នៅតែអាចបន្ដប្រើប្រាស់វាជាមួយនិង Adaptor Type-C បាន៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena