ការប្រកួតស្អែកនេះនឹងសម្រេចថាក្រុមណាខ្លះដែលត្រូវឡើងទៅដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះហើយ ខណៈសប្ដាហ៍នេះគឺជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នៅបាំងតែមួយសប្ដាហ៍ទៀតតែប៉ុណ្ណោះគឺឈានដល់វគ្គផ្ដាច់ព្រ័ត្រស្វែងរកម្ចាស់ជ័យលាភីហើយ ខណៈដែលសប្ដាហ៍នេះគឺជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក៏ជាសប្ដាហ៍ដែលសម្រេចថាក្រុមណាខ្លះនឹងត្រូវឈានដំណើរទៅដល់វគ្គផ្ដាច់ព្រ័ត្រនៅសប្ដាហ៍ក្រោយ។

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍នេះនឹងក្លាយជាការប្រកួតដ៏តានតឹងបំផុតប្រចាំការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះដោយសារតែវគ្គនេះគឺជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ព្រោះក្រុមទាំងអស់សុទ្ធតែខិតខំប្រឹងប្រែងតាំងពីវគ្គជម្រុះរហូតមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ប្រសិនបើក្រុមណាធ្លាក់នៅក្នុងវគ្គនេះប្រាកដជាខកចិត្តជាមិនខាន។ ប៉ុន្ដែក្រុមដែលធ្លាក់នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានទឹកប្រាក់ 2500ដុល្លា ពីក្រុមហ៊ុន Ganzberg Beer ចំណែកឯក្រុមដែលទទួលបានជ័យលាភីនៅក្នុងសប្ដាហ៍នេះនឹងបន្ដដំណើរទៅដណ្ដើមទឹកប្រាក់ 15000ដុល្លា ពីក្រុមហ៊ុន Ganzberg Beer ខណៈដែលជើងឯករងទទួលបានទឹកប្រាក់ 5000ដុល្លារ។

កាលវិភាគវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ថ្ងៃអាទិត្យទី 16 នេះ៖
1. ក្រុម 3G FC និងប៉ះជាមួយនឹងក្រុម G.L.F FC នៅវេលាម៉ោង 8:00
2. ក្រុម កណ្ដុរសរ FC នឹងប៉ះជាមួយនឹងក្រុម បងឆើត FC នៅវេលាម៉ោង 9:00។

បុត្រ