កណ្ដុរសរ ទម្លាក់ក្រុម បងឆើត ឡើងទៅជួបក្រុម G.L.F FC នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដណ្ដើមទឹកប្រាក់ 15000ដុល្លារ

បន្ទាប់ពីឆ្លងកាត់ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 អស់ជាច្រើនសប្ដាហ៍តាំងពីវគ្គ 48 ក្រុមមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ទីបំផុតក្រុមហ៊ុន Ganzberg Beer បានរកឃើញពីរក្រុមហើយដែលបន្ដដំណើរទៅដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលមានប្រាក់រង្វាន់ជ័យលាភីដល់ទៅ 15000ដុល្លារ។

គូរទី 2 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះបានបញ្ចប់ទៅដោយក្រុម កណ្ដុរសរ ទម្លាក់ក្រុម បងឆើត ដោយបាល់ Penalty កាត់សេចក្ដី។ ទោះបីជាក្រុម បងឆើត បានបញ្ចប់ដំណើរត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីក្រុម កណ្ដុរសរ ទម្លាក់ចេញដោយបាល់ Penalty ក៏ដោយ ប៉ុន្ដែក្រុមបងឆើតនឹងទទួលបានកញ្ចប់ទឹកប្រាក់ 2500ដុល្លារ ពីក្រុមហ៊ុន Ganzberg Beer។ ដោយឡែកក្រុម កណ្ដុរសរ នឹងមានភារៈកិច្ចបន្ដឡើងទៅជួបជាមួយនឹងក្រុម G.L.F FC នៅក្នុងវគ្គផ្ដាច់ព្រ័ត្រដើម្បីស្វែងរកម្ចាស់ជ័យលាភីពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ ខណៈដែលម្ចាស់ពានរង្វាន់ Ganzberg Cup រដូវកាលទីទី 1 គឺក្រុម Daniel FC រដូវកាលទី 2 ក្រុម 3G FC និងរដូវកាលទី 3 នឹងត្រូវបានដឹងនៅក្នុងថ្ងៃអាទិត្យទី 23 នេះហើយ។