មកដឹងពីមូលហេតុដែលនាំឲ្យក្រុមហ៊ុន Ganzberg Beer បង្កើតពានរង្វាន់ Ganzberg Cup រហូតដល់រដូវកាលទី 3 នេះ

ក្រុមហ៊ុនស្រាបៀរ Ganzberg បានចូលរួមចំណែកជាពិសេសក្នុងការគាំទ្រវិស័យកីឡាបាល់ទាត់រហូតធ្វើឲ្យក្រុមហ៊ុនមួយនេះឈានដល់ការបង្កើតពានរង្វាន់ Ganzberg Cup ឡើងដើម្បីបណ្ដុះគំនិតឲ្យយុវជនងាកមករកកីឡាវិញ។

ការប្រកួតពានរង្វាន់ Ganzberg Cup ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2016 មកម្លេះដោយពេលនេះមាន 32 ក្រុមចូលរួម ហើយម្ចាស់ពានរង្វាន់ Ganzberg Cup រដូវកាលទី 1 គឺក្រុម Daniel FC។ ចូលមកដល់រដូវកាលទី 2 ការប្រកួតពានរង្វាន់ Ganzberg Cup ក៏នៅតែរក្សាក្រុមចំនួន 32 ចូលរួមដដែល ហើយម្ចាស់ជ័យលាភីរដូវកាលទី​ 2 គឺក្រុម 3G FC និងចុងក្រោយរដូវកាលទី 3 នេះក្រុមចូលរួមបានកើនឡើងដល់ទៅ 48 ក្រុម ខណៈដែលក្រុម G.L.F FC និងក្រុម កណ្ដុរសរ FC នឹងត្រូវប្រកួតដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នាថ្ងៃអាទិត្យទី 23 នេះ។

បុត្រ