តោះ.! មកដឹងពីប្រវត្តិក្រុមជើងខ្លាំងទាំងពីរមុនពេលប៉ះគ្នា ប្រកួតដណ្តើមពានរង្វាន់ Ganzberg Cup 15000$ នាថ្ងៃអាទិត្យនេះ

ក្នុងសប្ដាហ៍នេះយើងនឹងដឹងថាម្ចាស់ពានរង្វាន់​ Ganzberg Cup រដូវកាលទី 3 បានទៅលើក្រុមណាហើយ ខណៈដែលការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលដំណើរតាមតាំងពីខែមករាមកដល់ពេលនេះគឺបានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ។

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺជាការប្រកួតដ៏អស្ចារ្យនិងជាការប្រកួតដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលមានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ មិនត្រឹមតែប្រាក់រង្វាន់ដ៏ច្រើនសន្ធាប់សន្ធឹកទេ ការប្រកួតពានរង្វាន់ Ganzberg Cup ដែលដំណើរការណ៍អស់រយៈពេល 3 រដូវកាលមកនេះបានផ្ដល់ឱកាសឲ្យយុវជនជាច្រើនស្គាល់ច្បាស់ពីកីឡាបាល់ទាត់ ជាពិសេសការប្រកួតពានរង្វាន់ Ganzberg Cup នេះបានអូសទាញយុវជនជាច្រើនឲ្យងាកចេញពីគ្រឿងញៀនវិលមករកការលេងកីឡាដើម្បីសុខភាព និងបើកឱកាសឲ្យយុវជនបង្ហាញសមត្ថភាពនៅលើទីលានវាលស្មៅតារាងតូច។

ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍នេះគឺធ្វើឡើងនៅក្នុងថ្ងៃអាទិត្យទី 23 ខែកញ្ញានេះ ដែលក្រុម G.L.F FC និងក្រុម កណ្ដុរសរ FC ត្រូវបន្ដភារៈកិច្ចមកដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ពីក្រុមហ៊ុន Ganzberg Beer ខណៈដែលម្ចាស់ជ័យលាភីទទួលបានពានរង្វាន់ 1 គ្រឿងនិងទឹកប្រាក់ 15000ដុល្លារ និងជើងឯករងទទួលបានប្រាក់រង្វាន់ 5000ដុល្លារ។ ខាងក្រោមនេះគឺជាប្រវតិ្តការប្រកួតត្រួសៗរបស់ក្រុម G.L.F FC និងក្រុម កណ្ដុរសរ FC៖

ប្រវតិ្តការប្រកួតរបស់ក្រុម G.L.F FC ក្នុងពានរង្វាន់ Ganzberg Cup រដូវកាលទី 3៖
1. G.L.F FC ឈ្នះ Pisnoka (A) ក្នុងលទ្ធផល 6-2 ក្នុងវគ្គ 48 ក្រុម
2. G.L.F FC ឈ្នះ Avatar FC ក្នុងលទ្ធផល 5-2 ក្នុងវគ្គ 24 ក្រុម
3. G.L.F FC ឈ្នះ Home Sport Original ដោយបាល់ Penalty កាត់សេចក្ដីក្នុងវគ្គ16 ក្រុម
4. G.L.F FC ឈ្នះ Khmer Blue Soccer ក្នុងលទ្ធផល 3-0 ក្នុងវគ្គ 8 ក្រុមចុងក្រោយ
5. G.L.F FC ឈ្នះ 3G FC ដោយបាល់ Penalty កាត់សេចក្ដីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ប្រវតិ្តការប្រកួតរបស់ក្រុម កណ្ដុរសរ FC ក្នុងពានរង្វាន់ Ganzberg Cup រដូវកាលទី 3៖
1. កណ្ដុរសរ FC ឈ្នះ យុវជនឆន្ទៈកីឡា ក្នុងលទ្ធផល 4-2 ក្នុងវគ្គ 48 ក្រុម
2. កណ្ដុរសរ FC ឈ្នះ Home Sport Youth ក្នុងលទ្ធផល7-2 ក្នុងវគ្គ 24 ក្រុម
3. កណ្ដុរសរ FC ឈ្នះ ក្រុមឆន្ទៈកីឡា ក្នុងលទ្ធផល 2-1 ក្នុងវគ្គ 16 ក្រុម
4. កណ្ដុរសរ FC ឈ្នះ ឪម៉ាល់ FC ក្នុងលទ្ធផល 2-1 ក្នុងវគ្គ 8 ក្រុមចុងក្រោយ
5. កណ្ដុរសរ FC ឈ្នះ បងឆើត ដោយបាល់ Penalty កាត់សេចក្ដីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

គួរបញ្ជាក់ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះបានដំណើរការណ៍យ៉ាងរលូនតាំងពីវគ្គ 48 ក្រុមចុងក្រោយមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រោមការចូលរួមទស្សនាពីសំណាក់អ្នកគាំទ្រពេញទីលាន T-Soccer ដែលធ្វើឲ្យការប្រកួតនេះក្លាយជាការប្រកួតស្ដង់ដាមួយនិងត្រូវបានទទួលស្គាល់ថាជាការប្រកួតពានរង្វាន់តារាងតូចដ៏ធំមួយនៅប្រទេសកម្ពុជា។

 

បុត្រ