ដំណើរឆ្ពោះទៅរកម្ចាស់ជ័យលាភីពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ទឹកប្រាក់ 15000$

នៅក្នុងថ្ងៃស្អែកនេះនឹងដឹងថារវាងក្រុម G.L.F FC និងក្រុម កណ្ដុរសរ FC នឹងដឹងថាក្រុមមួយណានឹងគ្រងដំណែងជើងឯកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលមានទឹកប្រាក់ 15000ដុល្លារ ហើយ ខណៈដែលក្រុមទាំងពីរពេលនេះកំពុងហ្វឹកហាត់យ៉ាងសកម្មដើម្បីត្រៀមចេញមកដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នៅក្នុងថ្ងៃស្អែកនេះ។

គិតមកដល់ថ្ងៃនេះក្រុមទាំងពីរបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីធ្វើដំណើរមកកាន់ទីលាន T-Soccer នៅថ្ងៃស្អែកដើម្បីប្រជែងយកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលមានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅ 15000ដុល្លារ ចំណែកឯជើងឯករងក្នុងព្រឹិត្តិការណ៍ប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានទឺកប្រាក់ចំនួន 5000ដុល្លារ។ ការប្រកួតពានរង្វាន់ដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នៅក្នុងថ្ងៃស្អែកនេះនឹងចាប់ផ្ដើមចាប់ពីម៉ោង 6:00ល្ងាចតទៅ ដោយមានការចូលរួមសម្ដែងក្បាច់រាំនិងមានការចាប់រង្វាន់ជាច្រើនទៀតនៅឯទីលាន T-Soccer។ ហើយការប្រកួតរវាងក្រុម G.L.F FC និងក្រុម កណ្ដុរសរ នឹងចាប់ផ្ដើមនៅវេលាម៉ោង 8:00 យប់។ កុំភ្លេចចូលរួមទស្សនាវគ្គផ្ដាច់ព្រ័ត្រនេះទាំងអស់គ្នានៅក្នុងថ្ងៃស្អែកនេះ ដើម្បីគាំទ្រលើកទឹកចិត្តដល់កីឡាករទាំងអស់ដែលប្រកួតនៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះ។

 

បុត្រ