អបអរសារទរក្រុម កណ្ដុរសរ FC ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលមានទឹកប្រាក់ 15000ដុល្លារ

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលដំណើរការអស់ជាច្រើនខែតាំងពីវគ្គជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រនេះបានធ្វើឡើងដោយរលូននិងទីបំផុតក្រុម កណ្ដុរស FC ក្លាយជាម្ចាស់ជើងឯកគ្រងពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បន្ទាប់ពីបំបាក់ក្រុម G.L.F FC នៅក្នុងលទ្ធផល 7-1 ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលកើតឡើងជារៀងរាល់ឆ្នាំនេះគឺដោយសារតែមានការចូលរួមចំណែកដ៏ធំពីក្រុមហ៊ុន Ganzberg Beer ក្នុងការជួយគាំទ្រវិស័យកីឡានៅប្រទេសកម្ពុជា ជាពិសេសកីឡាបាល់ទាត់ខ្នាតតូច។ ក្រឡែកមកការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញនេះពិធីបិទវគ្គមានការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកគាំទ្រដែលធ្វើឲ្យរាត្រីចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 កាន់តែអស្ចារ្យនិងមិនអាចបំភ្លេចបាន។

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញនេះ អាចនិយាយថាការប្រកួតនេះហាក់ដូចជាពុំសូវល្អជក់ចិត្តដូចវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយសារតែក្រុម កណ្ដុរសរ មានប្រៀបជាងក្រុម G.L.F FC ខ្លាំងមែនទែន បន្ទាប់ពីកីឡាករសំខាន់ៗរបស់ក្រុម G.L.F FC 4 នាក់បានជាប់ពិន័យមិនអាចចូលប្រកួតបាននៅក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ដែលជាហេតុជាឲ្យក្រុម G.L.F FC បាត់បង់កម្លាំងដ៏ខ្លាំងមួយក្នុងការជួយក្រុមឲ្យឈ្នះពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ប៉ុន្ដែទោះបីជាក្រុម G.L.F FC បាត់សមាជិកសំខាន់មែន ក៏ពួកគេបានខិតខំប្រឹងប្រែងលេងតស៊ូជាមួយនឹងក្រុម កណ្ដុរសរ FC ដែរ។ ការប្រកួតនេះគឺតាំងពីតង់ទី 1 ដល់តង់ទី 2 ក្រុម កណ្ដុរសរ FC បានគ្របទៅលើក្រុម G.L.F FC ខ្លាំងរហូតដល់សុតបញ្ចូលទីទៅលើក្រុម G.L.F FC បានចំនួន 7 គ្រាប់ ហើយក្រុម G.L.F FC ក៏បានវាយបកបានមួយគ្រាប់ដូចគ្នានៅក្នុងតង់ទី 2។ បញ្ចប់ការប្រកួតក្រុម កណ្ដុរសរ FC ក្លាយជាម្ចាស់ពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បន្ទាប់ពីបំបាក់ក្រុម G.L.F FC ដោយលទ្ធផល 7-1។

បុត្រ