ក្រៅពីពានរង្វាន់ Ganzberg Cup រដូវកាលទី 3 តើមានពានអ្វីផ្សេងទៀតដែលត្រូវចែកជូនម្ចាស់ជ័យលាភី?

បន្ទាប់ពីក្រុម កណ្ដុរសរ FC យកឈ្នះក្រុម G.L.F FC ក្នុងលទ្ធផល 7-1 ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គ្រងជាម្ចាស់ជើងឯកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 រួចមក ក្រុមហ៊ុន Ganzberg Beer ក៏មានពានរង្វាន់ផ្សេងៗទៀតដើម្បីផ្ដល់ជូនកីឡាករដែលបង្ហាញទំរង់លេងល្អប្រចាំរដូវកាលទី 3 ងដែរ។

ដូចគ្នានឹងថ្ងៃប្រគល់រង្វាន់ម្ចាស់ជ័យលាភីពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគណៈកម្មាធិការរៀបចំការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ក៏រៀបចំពានរង្វាន់ Team Pair Play, ស្រោមដៃមាស, និងស្បែកជើងមាសជូនកីឡាករនិងក្រុមដែលបង្ហាញទំរង់លេងល្អប្រចាំព្រឹតិ្តការណ៍ពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះផងដែរ។ សម្រាប់ម្ចាស់ជ័យលាភីពានរង្វាន់ទាំងនោះមានដូចជា៖
1. ក្រុម 3G FC ឈ្នះពានរង្វាន់ Team Pair Play ទទួលបានប្រាក់រង្វាន់ 300ដុល្លារ
2. កីឡាករ នួន វាសនា មកពីក្រុម កណ្ដុរសរ FC ក្លាយជាម្ចាស់ស្រោមដៃមាសប្រចាំព្រឹតិ្តការណ៍ពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ទទួលបានប្រាក់រង្វាន់ 300ដុល្លារ និងពានរង្វាន់ស្រោមដៃមាស 1 គ្រឿង
3. កីឡាករ សួន សុវណ្ណ មកពីក្រុម កណ្ដុសរ FC ក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំព្រឹតិ្តការណ៍ពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ទទួលបានប្រាក់រង្វាន់ 300ដុល្លារ និងពានរង្វាន់ស្បែកជើងមាស 1 គ្រឿង។

បុត្រ