លោកស្រី Park Geun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមនឹងការជាប់គុក៣០ឆ្នាំ

កូរ៉េខាងត្បូង៖ ព្រះរាជអាជ្ញារជាច្រើនរូបបានស្នើឲ្យមានការផ្តន្ទាទោសលោកស្រី Park Geun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូងជាប់គុករយៈពេល៣០ឆ្នាំ និងពិន័យជាប្រាក់ ១១៨.៥ពាន់លានវ៉ុន (ប្រហែល១១០,២លានដុល្លារ) ចំពោះករណីអំពើពុករលួយប្រឆាំងនឹងប្រទេសដែលលោកស្រីបានប្រព្រឹត្តកាលពីអំឡុងពេលលោកស្រីនៅកាន់តំណែង។ បើយោងតាមសារព័ត៌មាន Associated Press បានឲ្យដឹងថា ពេលនេះតុលាការកណ្តាលក្រុងសេអ៊ូលនឹងកំណត់ពេលវេលជាក់លាក់មួយ ដើម្បីបើកសវនាការជាថ្មីម្តងទៀត និងសម្រេចប្រកាសចំនួនឆ្នាំដែលលោកស្រី Park Geun-hye ត្រូវជាប់គុកក្នុងពេលឆាប់ៗ ខាងមុននេះហើយ។

សូមបញ្ជាក់ថា កាលពីអំឡុងពេលកាន់តំណែងជាប្រធានាធិបតី លោកស្រី Park Geun-hye ដែលជាប្រធានាធិបតីស្រីទីមួយនេះ បានរងនូវបទចោទថាបានទទួលសំណូក និងប្រព្រឹត្តអំពើពុករលួយជាមួយជាមួយក្រុមហ៊ុន chaebol។ ហើយមិត្តភក្តិលោកស្រីម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីខាងនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ២០​ ឆ្នាំ រួចហើយ។ យ៉ាងណាក្តី បើយោងតាមក្រុមអ្នកវិភាគនៅក្នុងកូរ៉េខាងត្បូងបានឲ្យដឹងថា តុលាការទំនងជាសម្រេចផ្តន្ទាទោសលោកស្រី Park Geun-hye មិនដល់ ៣០ ឆ្នាំទេ៕

ភក្តី

ប្រភព៖ nextshark