តេស្តកម្លាំងម៉ាស៊ីន iPhone Xs Max តម្លៃជាង១ពាន់ដុល្លារ ជាមួយ Pocophone F1 តម្លៃខ្ទង់៣០០ដុល្លារមើល តើអាមួយណារត់រអិលជាង? (មានវីដេអូ)

កាលពីជិតពាក់កណ្តាលខែកញ្ញា កន្លងទៅក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិក Apple បានដាក់បង្ហាញស្មាតហ្វូនកំពូលរបស់ខ្លួនគឺ iPhons Xs និង iPhone Xs Max ដែលមានតម្លៃរហូតដល់ទៅខ្ទង់ពាន់ដុល្លារឯណោះ។ តាមការបង្ហាញរបស់ Apple បានអះអាងថា iPhone Xs Max គឺជាស្មាតហ្វូនលឿនបំផុតរបស់ខ្លួន ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 12 រត់លើបន្ទះឈីប Apple A12 Bionic មាន RAM 4GB ចំណែកឯតម្លៃវិញក៏មិនធម្មតាដែរ គឺមានតម្លៃចាប់ពី $1,099 រហូតដល់ $1,449 ឯណោះ។

ឥលូវយើងមកមើលការប្រៀបធ្រៀប iPhone Xs Max ជាមួយនឹង Pocophone F1 ដែលគេល្បីថា ម៉ាស៊ីនខ្លាំង រត់លឿនមិនចេះហត់ តែតម្លៃធូរថ្លៃ។ Pocophone F1ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 (Oreo) រត់លើបន្ទះឈីប Chipset Qualcomm SDM845 Snapdragon 845 មាន RAM 6/8GB ជាពិសេសនោះគឺមានតម្លៃចាប់ពី $349 ឡើងទៅប៉ុណ្ណោះ។ ឥលូវមកមើលការធ្វើតេស្តល្បឿនរបស់ស្មាតហ្វូនទាំង២ទាំងអស់គ្នា៖

អត្ថបទ៖ សេម