LG បង្ហាញវត្តមាន V40 ThinQ ស្មាតហ្វូនកាមេរ៉ា៥គ្រាប់

ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនស្មាតហ្វូនជាច្រើនបានធ្វើការអភិវឌ្ឍន៍កាមេរ៉ានៅលើស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែល្អឡើងៗ ហើយមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនស្មាតហ្វូនមួយចំនួនបានខំប្រឹងបំពាក់កាមេរ៉ាកាន់តែច្រើនឡើង ដោយមានស្មាតហ្វូនខ្លះមានកាមេរ៉ា៣គ្រាប់ ខ្លះ៤គ្រាប់។ ចំណែកឯក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ LG វិញ បានបង្ហាញស្មាតហ្វូនកំពូលរបស់ខ្លួន ជាមួយកាមេរ៉ារហូតដល់ទៅ៥គ្រាប់ឯណោះ ហើយកាមេរ៉ានីមួយៗសុទ្ធតែមានមុខងារផ្សេងៗគ្នាទាំងអស់។

+ រូបរាង៖

LG V40 ThinQ មានបំពាក់តួខ្លួនមុខក្រោយក្រាលដោយកញ្ចក់សុទ្ធ Corning Gorilla Glass 5 និងមានស៊ុមជុំវិញធ្វើពីអាលុយមីញ៉ូម មើលទៅមានភាពថ្លៃថ្នូរ ចំណែកឯផ្នែកខាងមុខវិញ LG បានលេងម៉ូដក្បាលឆកដូចស្មាតហ្វូនដទៃផ្សេងទៀតដែរ។

+ អេក្រង់៖ V40 ThinQ មានអេក្រង់ទំហំ 6.4 អ៊ីញ ប្រភេទ P-OLED ជាមួយកំរិតភាពច្បាស់ 1440 x 3120 ភិចសែល

+ កម្លាំងម៉ាស៊ីន៖ V40 ThinQ រត់ដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 (Oreo) រត់លើបន្ទះឈីប Snapdragon 845 មាន CPU Cota-core ដោយ 4 Core មានកម្លាំង 2.7 GHz Kryo 385 Gold និង 4 Core ទៀតកម្លាំង 1.7 GHz Kryo 385 Silver មាន RAM ទំហំ 6GB និងមានម៉េម៉ូរីក្នុងម៉ាស៊ីន 64GB អាចបន្ថែមកាតក្រៅបានដល់ 512GB។

+ កាមេរ៉ា៖ ដល់ចំណុចពិសេសហើយ គឺ V40 ThinQ មានកាមេរ៉ាចំនួន៥គ្រាប់ (២មុខ,៣ក្រោយ) ដោយកាមេរ៉ាខាងក្រោយទី១ មានទំហំ 12MP f/1.5 សម្រាប់ថតប្លង់ទូលាយបានកំរិត 78 ដឺក្រ កាមេរ៉ាទី២ ទំហំ 16MP f/1.9 សម្រាប់ថតប្លង់ទូលាយខ្លាំងដល់ 107 ដឺក្រ និងកាមេរ៉ាទី៣ មានទំហំ 12MP f/2.4 សម្រាប់ថតរូប telephoto គុណនឹង 2។ ចំណែកឯកាមេរ៉ាមុខវិញ 8MP f/1.9 សម្រាប់ថត selfe ប្លង់ទូលាយដល់ 80 ដឺក្រេ និងមួយគ្រាប់ទៀតមានទំហំ 5MP f/2.2 ថតប្លង់ទូលាយខ្លាំងដល់ 90 ដឺក្រេ។

+ ថ្ម៖ កម្លាំងថ្មពលថ្មរបស់ V40 ThinQ មានត្រឹមតែ 3300mAh ប៉ុណ្ណោះ

+ តម្លៃ៖ ស្មាតហ្វូនថ្មីនេះដាក់លក់នៅលើទីផ្សារអឺរ៉ុបមានតម្លៃប្រមាណ៨០០អឺរ៉ូ

អត្ថបទ៖ សេម
ប្រភព៖ Theverge, gsmarena