មកដឹងពីប្រវត្តិជួបគ្នារវាងក្លឹប Man City និង Liverpool មុនប៉ះគ្នានៅថ្ងៃអាទិត្យនេះ

ក្លឹប Manchester City នឹងធ្វើដំណើរទៅកាន់ទឹកដី Anfield របស់ហង្សក្រហម Liverpool នៅចុងសប្តាហ៍នេះដោយក្រុមទាំងពីរនឹងស្វែងរកពិន្ទុដើម្បីឈរលើកំពូលតារាងក្នុងការប្រជែងដណ្តើមពានរង្វាន់ក្របខ័ណ្ឌលីគកំពូល Premier League។

 ជំនួបជួបគ្នា ៩ ប្រកួតចុងក្រោយ Manchester City បានយកឈ្នះតែមួយប្រកួតតែប៉ុណ្ណោះខណៈដែលហង្សក្រហម Liverpool ឈ្នះ ៦ប្រកួតនិងស្មើ ២ប្រកួត។ លទ្ធផលឈ្នះច្រើនបំផុតគឺ Manchester City បានយកឈ្នះក្លឹបហង្សក្រហម Liverpool ក្នុងលទ្ធផល ៥-០ នៅក្នុងដីកាលពីឆ្នាំ ២០១៧។ ចំនែកឯការប្រកួត ៥ប្រកួតចុងក្រោយរបស់ក្លឹបទាំងពីរនៅក្នុងលីគគឺក្លឹបទាំងពីរមិនទាន់ចាញ់ដូចគ្នា។

កីឡាករ Kevin De Bruyne កំពុងតែខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រលប់មកវិញបន្ទាប់ពីរបួសប៉ុន្តែរូបគេមិនអាចចូលលេងក្នុងប្រកួតនេះនៅថ្ងៃអាទិត្យនេះបានទេ។ ការប្រកួតនឹងធ្វើការប្រកួតនៅថ្ងៃអាទិត្យ ទី៧ នៅម៉ោង ១០:៣០ យប់ (ម៉ោងនៅក្នុងស្រុក) នៅទឹកដី Anfield ក្នុងទីក្រុង Liverpool។

អត្ថបទ៖ ប៊ុនហួរ