អតីតប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ទៀតគឺលោក Lee Myung-bak ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់គុករយៈពេល ១៥ ឆ្នាំ

កូរ៉េ៖ អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងលោក Lee Myung-bak ត្រូវបានតុលាការក្រុងសេអ៊ូលសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល១៥ឆ្នាំ ក្រោមបទចោទថា លោកបានប្រព្រឹត្តិអំពើពុករលួយ កេងបន្លំ រំលោភអំណាច និងទទួលសំណូកជាប្រាក់ចំនួន ១៣ លានវ៉ុន (១១,៥ លានដុល្លារអាមេរិក)។ លោក Lee Myung-bak ធ្លាប់កាន់តំណែងជាប្រធានាធិបតីក្នុងចន្លោះឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៣ ពោលគឺមុនលោកស្រី Park Geun-Hye មួយអណ្តិត ដែលពេលនេះលោកស្រ្តី Park Geun-Hye ក៏ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៣៣ ឆ្នាំ ផងដែរ។

សម្រាប់លោក Lee Myung-bak គាត់ត្រូវបានតុលាការរកឃើញថា បានទទួលប្រាក់ពីក្រុមហ៊ុនអេឡិចត្រូនិចមួយ ជាថ្នូរនឹងការលើកលែងទោសឲ្យប្រធានក្រុមហ៊ុនមួយនេះគឺលោក Lee Kun-hee ។ សូមបញ្ជាក់ថា អំពើពុករលួយនេះគឺលោក Lee Myung-bak បានប្រព្រឹតិ្តកាលពីជំនាន់គាត់នៅកាន់តំណែងជាប្រធានាធិបតីម្លះ តែគេទើបរកឃើញកាលពីពេលថ្មីនេះ ពោលគឺក្រោយពេលដែកគេបំបែកសំណុំរឿរបស់លោកស្រី Park Geun-Hye បាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC