៣សន្លឹកបង្ហាញពីការធ្វើដំណើរទៅស្រុកកំណើតយ៉ាងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំ

ចាប់តាំងពីថ្ងៃទី០៦ ខែតុលា ម្សិលមិញនេះរហូតដល់ថ្ងៃទី០៧ ខែតុលា នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន ជាពិសេសបងប្អូនកម្មករ-កម្មការិនីបាននាំគ្នាសម្រុកធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ស្រុកកំណើត ដើម្បីជួបជុំសាច់ញាតិបងប្អូនឪពុកម្តាយនៅក្នុងឱកាសពិធីបុណ្យភ្ជុំប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសនេះផងដែរ រាជរដ្ឋាភិបាលក៏បានរៀបចំរថយន្តក្រុងជាង២០០គ្រឿង និងរថភ្លើងថែមទៀត ដើម្បីដឹកជញ្ចូនប្រជាពលរដ្ឋទៅស្រុកកំណើត និងត្រលប់មកវិញ ដោយមិនយកកំរៃសេវាអ្វីឡើយ ប៉ុន្តែយើងនៅតែឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែបន្តធ្វើដំណើរតាមរថយន្តឈ្នួល បើទោះបីជាមានការតម្លៃថ្លៃក៏ដោយ ហើយអ្វីកាន់តែហួសចិត្តនោះ គឺពួកគាត់សុខចិត្តទ្រាំអង្គុយលើដំបូលរថយន្ត ដែលងាយនឹងគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងខ្លាំង។

ខ្មែរណូតសុំសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាឈប់បន្តការជិះលើដំបូងរថយន្តបែបនេះទៀត ព្រោះវាងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ ហើយក៏សុំសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការ ចំពោះរថយន្តឈ្នួល ដែលផ្ទុកមនុស្សលើសចំណុះបែបនេះផង៕

អត្ថបទ៖ សេម
រូបភាព៖ ហ្វេសប៊ុក