ទីតាំងចំណតនៅតាមបណ្តាខេត្តនីមួយៗ ដែលរថយន្តក្រុងនឹងត្រូវដឹកបងប្អូនត្រលប់មកភ្នំពេញវិញ

កាលពីមុនពិធីបុណ្យភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលបានរៀបចំត្រៀមរថយន្តក្រុងប្រមាណជាង២០០គ្រឿង ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត ដោយមិនគិតថ្លៃសេវាអ្វីនោះឡើយ។ ហើយនៅថ្ងៃនេះផងដែរ គឺជាថ្ងៃដែលរថយន្តក្រុងនៅតាមបណ្តាខេត្តនីមួយៗត្រូវដឹកបងប្អូនប្រជាពលរដ្ឋត្រលប់ពីស្រុកកំណើតមកភ្នំពេញវិញ ដើម្បីចូលបំរើការងារ។ ខាងក្រោមនេះគឺជាទីតាំងចំណងនៅតាមបណ្តាខេត្តនីមួយៗ ដែលត្រូវវិលត្រឡប់មកភ្នំពេញវិញ៖

-ខេត្តស្វាយរៀង ទីតាំងចំណតនៅស្ថានីយ៍ប្រេង Sokimex ក្រុងស្វាយរៀង

-ខេត្តព្រៃវែង ទីតាំងចំណតនៅទីស្នាក់ការបក្សខេត្តព្រៃវែង

-ខេត្តតាកែវ ទីតាំងចំណតនៅបុរីរស្មីជិតរង្វង់មូលអូរចំបក់

-ខេត្តកែប ទីតាំងចំណតនៅសាលាខេត្ត

-ខេត្ត​កំពត ទីតាំងចំណតនៅចំណតរថយន្តដើមពោធិ៍(ជិតពហុកីឡាដ្ឋាន)

-ខេត្តកំពង់ស្ពឺ ទីតាំងចំណតនៅមុខផ្សារកំពង់ស្ពឺ

-ខេត្តព្រះសីហនុ ទីតាំងចំណតនៅមុខអូរឈឺទាល

-ខេត្តកំពង់ឆ្នាំង ទីតាំងចំណតនៅចំណតរថយន្តខេត្តជាប់ធនាគារអេស៊ីលីដា

-ខេត្តពោធិ៍សាត់ ទីតាំងចំណតនៅគីឡូម៉ែត្រលេខ១៨៧ ទីតាំងបុរីញ៉ា ភូ ប៉ុយ

-ខេត្ត​បាត់ដំបង ទីតាំងចំណតនៅផ្សារប៉ុម ប៉ុយ

-ខេត្តបន្ទាយមានជ័យ ទីតាំងចំណតនៅចំណតក្រុងសេរីសោភ័ណ

-ខេត្តកំពង់ធំ ទីតាំងចំណតនៅចំណតឡានផ្សារថ្មី

-ខេត្តសៀមរាប​ ទីតាំងចំណតនៅអង្គរឃ្យូងយូរ

-ខេត្តកំពង់ចាម ទីតាំងចំណតនៅចំណតមន្ទីរវប្បធម៌

-ខេត្តត្បូងឃ្មុំ ទីតាំងចំណតនៅសាលាខេត្ត

-ខេត្តក្រចេះ ទីតាំងចំណតនៅរង្វង់មូលព្រាបស(ក្នុងមន្ទីរវប្បធម៌)

-ខេត្តស្ទឹងត្រែង ទីតាំងចំណតនៅសាលាខេត្ត

អត្ថបទ៖ សេម
រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង – City BUS