អតីតភ្នាក់ងាររបស់ Benzema លើកឡើងថា៖ បារាំងគួរតែអនុញ្ញាតិឲ្យ Benzema ទៅលេងឲ្យក្រុមជម្រើសផ្សេង

អតីតភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Karim Benzema លោក Karim Djaziri បានលើកឡើងថា៖ បារាំងគួរតែអនុញ្ញាតឱ្យខ្សែប្រយុទ្ធរូបនេះលេងឲ្យក្រុមជម្រើសជាតិផ្សេងវិញក្រៅពីក្រុមជម្រើសជាតិបារាំង បន្ទាប់ពីអាជីពរបស់ Benzema នៅក្នុងក្រុមជម្រើសជាតិបារាំងបានបញ្ចប់កាលពីឆ្នាំ 2015 ដោយសាររឿងអាស្រូវផ្លូវភេទ។

ខ្សែប្រយុទ្ធ Karim Benzema ត្រូវបានបារាំងថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងអាស្រូវផ្លូវភេទដែលពេលនោះ Benzema បានធ្វើការគំរាមគំហែងកីឡាករ Mathias Valbuena ពាក់ព័ន្ធនឹងរឿងអាស្រូវនេះដែលជាហេតុធ្វើឲ្យអាជីពរបស់ Benzema នៅក្នុងក្រុមជម្រើសជាតិបារាំងបានបញ្ចប់នៅក្នុងឆ្នាំ 2015 ក្រោយបារាំងសម្រេចចិត្តឈប់ឲ្យ Benzema ចូលលេងឲ្យក្រុមជម្រើសជាតិ។ បន្ទាប់ពីរឿងអាស្រូវផ្លូវភេទរបស់ Benzema កើតឡើងរួចមកធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមិនបានកោះហៅចូលរួមជាមួយនឹងក្រុមជម្រើសបារាំង ជាពិសេសខកខានមិនបានប្រកួតពានរង្វាន់ Euro 2016 និង World Cup 2018 ដែលទើបតែបញ្ចប់នូវពេលថ្មីៗនេះ។

នៅក្នុងបទសំភាសន៍រវាងលោក Karim Djaziri និងសារពត៌មាន Ouest-France បានឲ្យដឹងថា៖ រឿងរាវអាស្រូវផ្លូវភេទនិងការគំរាមគំហែងរវាង Benzema និង Valbuena គិតមកដល់ពេលនេះមិនទាន់បញ្ចប់នៅឡើយទេ រឿងនេះបានកើតឡើង 3 4 ឆ្នាំហើយ។ រឿងនេះមិនគួរអូសបណ្លាយយូរពេកទេ គួរតែឆាប់បញ្ចប់ជាងនេះ។ ហើយចំពោះ Benzema បារាំងគួរតែអនុញ្ញាតិឲ្យរូបគេចាកចេញទៅលេងឲ្យក្រុមជម្រើសជាតិផ្សេង។ 

បុត្រ

ប្រភព៖ Goal