ទិដ្ឋភាពថតពីលើអាកាសបង្ហាញពីដុំកំប្លោកយ៉ាងច្រើនសន្ធឹកសន្ធាប់អណ្តែតនៅឆ្នេរអូរឈើទាល

ខេត្តព្រះសីហនុ៖ ចាប់តាំងពីយប់ថ្ងៃទី១០ ខែតុលារហូតមកដល់ព្រឹកថ្ងៃ១១ ខែតុលា ឆ្នាំ២០១៨នេះ ដុំកំប្លោកយ៉ាងច្រើនបានរសាត់អណ្តែតមកដល់ឆ្នេរអូរឈើទាលទៀតហើយ បន្ទាប់អាជ្ញាធរបានសំអាតអស់ម្តងរួចមកហើយ។ បច្ចុប្បន្នអាជ្ញាធរខេត្ត-ក្រុងព្រះសីហនុ បានប្រើកម្លាំងសរុបរួមមានកងកម្លាំងប្រដាប់អាវុធ និងមហាជន ប្រើមងអូស កើបប្រមូលយកចេញជាបណ្តើរៗ ប៉ុន្តែអាចជួបការលំបាកដោយសារតែចំនួនកំប្លោកច្រើនពេក។ មន្ត្រីថ្លែងថាដុំកំប្លោកទាំងអស់នេះរសាត់ចេញមកពីប្រទេសវៀតណាម និងថាក្រៅពីឆ្នេរអូរឈើទាល នៅឯឆ្នេរអូរត្រេះនិងឆ្នេរមួយចំនួនទៀតក៍មានស្ថានភាពប្រហាក់ប្រហែលគ្នាដែរ៕

អត្ថបទ៖ សេម
រូបភាព៖ លោក Huy Bunleng