Uefa Nations League៖ តើម្ចាស់ជើងឯកនឹងទទួលបានប្រាក់ប៉ុន្មាន?

UEFA បានប្រកាសថាក្រុមនីមួយៗក្នុងចំណោម 55 ប្រទេសក្នុងសហភាពអ៊ឺរ៉ុបនឹងទទួលបានប្រាក់បន្ថែម។ ប្រទេសដែលឈ្នះពានរង្វាន់នេះនឹងទទួលបានប្រាក់ 10,5 លានអឺរ៉ូ (9,18 លានផោន) ដែលជាការកើនឡើងពីតួលេខដើម 7,5 លានអឺរ៉ូ (6,55 លានផោន)។

ការកើនឡើងប្រាក់រង្វាន់នេះត្រូវបានបង្កើតឡើងដោយ “ស្ថានភាពហិរញ្ញវត្ថុរបស់ UEFA” និង “ប្រាក់ទទួលបានពី Euro 2016″។ ពានរង្វាននេះត្រូវបានចែកចេញជាបួនពូលដោយផ្អែកតាមចំណាត់ថ្នាក់របស់ប្រទេសនីមួយៗដោយមាន 12 ក្រុមក្នុងពូល A និង ពូល B, 15 ក្រុមក្នុងពូល C និង 16 ក្រុមនៅក្នុងពូល D ជាមួយនឹងការប្រកួតអំឡុងពេលសម្រាកអន្ដរជាតិនៅក្នុងខែកញ្ញាខែតុលានិង ខែវិច្ឆិកា។ ប្រទេសដែលឈរកំពូលតារាងចំនួន 4 ក្រុមមកពីគ្រប់ពូលនឹងធ្វើការប្រកួតដើម្បីក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Uefa Nation League ក្នុងខែមិថុនាខាងមុខនិងមានកៅអីទៅលេងពានរង្វាន់ Euro 2020។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ UEFA