ទៅបោះតង់ជាមួយ ប៊ូសស្ត្រង លើកនេះដឹងតែកប់កប់ហើយ

តើលោកអ្នកធ្លាប់បានភ្លក្សរសជាតិគេងក្នុងតង់កណ្ដាលអព្វបែកផ្សែងផង ត្រជាក់ផង សប្បាយនឹងតន្ត្រី EDM រាំលេងជាបទរីមិចៗនៅលើកំពូលភ្នំខ្ពស់កប់ពពកហើយឬនៅ? បើលោកអ្នកនៅមិនទាន់មានបទពិសោធន៍ជីវិតបែបនេះទេ ពេលនេះលោកអ្នកអាចចូលរួមបានជាមួយ ប៊ូសស្ត្រង នាថ្ងៃអាទិត្យទី 28 តុលា 2018 នេះលើដែនដីពពកវិលឋានសួគ៌បូកគោ។

BOOSTRONG TOP MOUNTAIN MUSIC ON FIRE ជាកម្មវិធីសប្បាយៗ របស់ ប៊ូសស្ត្រង សហការណ៍ជាមួយសុខាហូថែល លើកំពូលភ្នំពពកវិល ដែលមានទាំងការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិ ការប្រគុំតន្ត្រីបែបរ៉ក រ៉ក និងអ្វីដែលរិតតែពិសេសនោះគឺ ការបោះតង់ជាលក្ខណៈ ទ្រង់ទាយធំលើកំពូលភ្នំបូកគោតែម្ដង។ ជាមួយការបោះតង់នេះលោកអ្នកអាចចូលរួមបានដោយជួលតង់ស្នាក់នៅមួយយប់តម្លៃ 35$ ប៉ុនណោះ តែចំពោះការរាំលេងកំសាន្តនៅទីតាំងប្រគំតន្ត្រី និងរាំលេងជាមួយ ឌីជេ វ័យក្មេងស្រស់ស្អាត គឺអាចចូលរួមដោយសេរី ពុំមានទិញសំបុត្រឡើយ។ ចំពោះថវិការដែលបានពីកម្មវិធីនេះទាំងមូននឹង ប្រគល់ជូនមន្ទីពេទ្យ គន្ធបុប្ផា។

ដូចនេះដើម្បីបន្ធូរអារម្មណ៍ដែល ស្ត្រេសពេញមួយឆ្នាំហើយ និងដើម្បីជាការចូលរួមមនុស្សធម៌ សូមអញ្ចើញអតិថិជនរបស់ប៊ូសស្ត្រងទាំងអស់អញ្ចើញចូលរួមឲ្យបានច្រើនកុះករ ក៏ដូចជាក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ខ្លាងជាងយូរជាង៕